18/10/2019 14:11 GMT+7 Email Print Like 0

បណ្ដាតំបន់របស់វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបតិ្តការ

នារសៀលថ្ងៃទី១៦ ខែតុលា នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយ លោក Mitazono Satoshi អភិបាលខេត្ត Kagoshima របស់ជប៉ុន នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា វៀតណាម ត្រៀមខ្លួនជាស្រេចបង្កលក្ខណៈងាយស្រួលដើម្បីបង្កើតជើងហោះហើរត្រង់ជាមួយខេត្ត Kagoshima។
 

នាយករដ្ឋមន្រ្តី រដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយលោក Mitazono Satoshi អភិបាលខេត្ត Kagoshima (រូបថត៖ chinhphu.vn)

លោកនាយករដ្ឋមន្រ្តីបានផ្ញើរសេចក្ដីសួរសុខទុក្ខ និងការចែករំលែកចំពោះការបាត់បង់របស់ប្រជាជនជប៉ុនដោយសារខ្យល់ព្យុះ Habigis នាពេលកន្លងទៅ។ លោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា ខេត្ត Kagoshima នឹងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការ ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ជាមួយបណ្ដាតំបន់ នៅវៀតណាម។

 ចំណែកឯខ្លួនវិញ អភិបាលខេត្តលោក Mitazono Satoshi បានសម្ដែងនូវគោលបំណងចង់ជំរុញខ្លាំងថែមទៀតនូវកិច្ចសហប្រតិបតិ្តការរវាងខេត្ត Kagoshima ជាមួយវៀតណាមលើវិស័យជាច្រើន ជាពិសេសគឺកសិកម្ម។ លោក បានអោយដឹងថា ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គណៈប្រតិភូជប៉ុនបានចុះហត្ថលេខា​លើ​អនុស្សរណៈយោគយល់គ្នាជាមួយខេត្ត Hai Duong ស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្សនិងបច្ចេកទេសកសិកម្ម។ លោកបានអះអាងថា អាជ្ញាធរខេត្តជានិច្ចកាលយកចិត្តទុកដាក់ដល់សហគមន៍ជនវៀតណាម ព្រមទាំងបង្កលក្ខណៈងាយស្រួលដើម្បីអោយជនវៀតណាមមកសិក្សា រៀនសូត្រនិងធ្វើការនៅ Kagoshima ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ