01/08/2019 11:05 GMT+7 Email Print Like 0

បញ្ហាសមុទ្រខាងកើតគ្របដណ្តប់លើកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន


 រដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំ
 

 នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៩ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥២ (AMM 52) និង​កិច្ច​ប្រជុំពាក់​ព័ន្ធនានាបានប្រារព្ធជាផ្លូវការនៅទីក្រុ​ង បាំងកកនៃប្រទេសថៃ។ ដោយមានកិច្ចប្រជុំ​ជាង​ ២០ ដែល​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ នេះ​រហូតដល់ចុងសប្តាហ៍​ រដ្ឋមន្ត្រីការ​បរទេស​នៃបណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​ ១០ និងដៃគូ សន្ទនាត្រូវបានរំពឹង​ថា នឹងផ្តោតការពិភាក្សាលើបញ្ហាសំខា​ន់​ៗ​របស់អាស៊ាន ក៏ដូចជា​បញ្ហាអន្តរជាតិ និងតំបន់ដែលមា​នការយក​ចិត្តទុកដាក់ដូចគ្នា។
 
យោងតាមកម្ម​វិធី បន្ទាប់ពីបញ្ចប់ពិធីបើកមក រដ្ឋមន្ត្រីការបរទេសអាស៊ានបានចូល​រួមក្នុងកិច្ច​ប្រជុំ​ចង្អៀត​ដើម្បី​ពិភាក្សាអំពី​បញ្ហាដែលកំពុងកើតឡើងក្នុ​ងដំណើរការកសាងសហគមន៍អាស៊ា​ន ផែនការ​អនុវត្ត​នូវ​ឯកសារ​ស្តីពីទស្សនៈ​អាស៊ានអំពីមហាសមុទ្រ​ឥណ្ឌា - ប៉ាស៊ីហ្វិកនិង​សេចក្តីថ្លែង​ការណ៍​នៃចក្ខុវិស័យ​របស់​ថ្នាក់​ដឹក​​នាំ​អាស៊ានអំពីភាពជាដៃគូ​ដើម្បីនិរន្តរភាព​ក៏ដូចជា​ដំណើរ​ការចរចារ​ក្រមប្រតិ​បត្តិសម្រាប់​ភាគីនានា​នៅសមុទ្រ​​ខាងកើត (COC)។ យោងតា​មការវាយតម្លៃរបស់​អ្នកជំនា​ញ បញ្ហាចំនួនពីរ​នឹ​ង​គ្រប់​ដណ្តប់​កិច្ច​ប្រជុំ​លើក​នេះ ​គឺបញ្ហាសមុទ្រខាងកើតនិងសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ លោក James Gomes នាយកមជ្ឈម​ណ្ឌល​ស្រាវជ្រាវអាស៊ី បានមានប្រសាសន៍ថា៖ ភាពតានតឹងនៅស​មុទ្រខាងកើត បានក្លាយទៅជា​បញ្ហារបស់​ទាំងតំបន់​និងពិភពលោក។ ហេតុដូច្នេះ ខណៈពេលដែលនៅឯកិច្ចប្រ​ជុំលើកនេះ មានការចូលរួម​របស់​ទាំង​រុស្ស៊ី ឥណ្ឌា ចិននិងអាមេរិកនោះ  មិនថាដោយផ្ទាល់ឬប្រយោល​ឡើយ ទំនងជា​បញ្ហា​សមុទ្រ​ខាង​កើត​នឹង​ត្រូវ​លើកយកមកពិភាក្សា​ជាក់​ជាពុំខាន។
 
យោងតាមកម្មវិធីនេះ ក្នុងថ្ងៃទី៣០នេះតែម្តង រដ្ឋមន្ត្រីការបរទេស​ទាំងអស់​នឹង​ចូល​រួមពិធី​ចុះហត្ថលេខា​លើឯកសារ​ដើម្បី​បើកទូលាយសន្ធិសញ្ញាមិត្តភាព​ និងសហប្រតិ បត្តិការនៅអាស៊ី​អាគ្នេយ៍ (TAC) ស​ម្រាប់​ប្រទេស​​ប៉េរូនិង​ប្រទេសកំពុងសូមចូលរួមដទៃទៀ​តផងដែរ។​  ក្រៅពីនេះ​បណ្តារដ្ឋមន្រ្តីក៏​នឹងចូល​រួមក្នុង​កិច្ចប្រជុំ​​ថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន​ - នូវែលសេឡង់​និង​ចូលរួមសកម្មភាព​ទ្វេភាគីនិង​ពហុភាគី​ជាច្រើន​ទៀត​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ