• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េត្រូវការមានពេលវេលាថែមទៀត

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញរៀបចំសន្និសីទកាសែតនៅទីក្រុងហាណូយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលលើកទី២ជាមួយមេដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េលោក Kim Jong-un។

ប្រធានាធិបតីអាមេរិកលោក Donald Trump និងរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo
នៅក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ (រូបថត៖ TTXVN)

ចាប់ផ្ដើមសន្និសីទកាសែត ប្រធានាធិបតីលោក Trump បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបាន​ជួយឧបត្ថម្ភអាមេរិករៀបចំកិច្ចប្រជុំ កំពូលនេះ ព្រមទាំងកោតសរសើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់​វៀត
ណា​ម​ ​ផងដែរ។ ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល ប្រមុខសេតវិមានបានទទួលស្គាល់ថា ភាគីទាំងពីរនៅតែមានភាពខុសគ្នាក្នុងកិច្ចប្រជុំលើកនេះ ប៉ុន្តែគម្លាតរវាងថ្នាក់ដឹកនាំទាំងពីររូប ក៏ដូចជាទំនាក់ទំនងរវាងអាមេរិកនិងស.ប.បកូរ៉េ ត្រូវបានកែលម្អអោយប្រសើរឡើងច្រើនជាងរយៈពេល ១ ឆ្នាំមុននេះ។ លោកក៏បានអះអាងថា កិច្ចប្រជុំលើកនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសមិត្តភាពយ៉ាងខ្លាំងណាស់។ លោកអញ្ជើញមាន ប្រសាសន៍​ថា៖

“កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនិងប្រកបដោយបរិយាកាសមិត្តភាព។ យើងខ្ញុំបានចាប់ដៃគ្នាហើយទំនាក់ទំនងទ្វេភាគីក៏កក់ក្ដៅឡើងផងដែរ។ ភាពកក់ក្ដៅនេះនឹងត្រូវបានអូសបន្លាយថែមទៀតជាពុំខាន។
ស.ប.បកូរ៉េមានសក្ដានុភាពដ៏ធំសម្បើមជាមួយតំបន់ទេសចរណ៍ដ៏ស្អាតអស្ចារ្យ។ ដោយមានទីតាំងភូមិសាស្ត្រស្ថិត​នៅចន្លោះរវាងរុស្ស៊ី ចិន ជប៉ុននិងកូរ៉េខាងត្បូងនោះ ស.ប.បកូរ៉េនឹងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ច”។

ប្រមុខសេតវិមានក៏បានអះអាងថា អាមេរិកនិងស.ប.បកូរ៉េកំពុងមានទំនាក់ទំនងដ៏ល្អប្រសើរ ហើយនឹងល្អប្រសើរថែមទៀតនាពេលខាងមុខ។ អាមេរិកត្រៀមខ្លួនជាស្រេចសហការជាមួយជប៉ុននិងកូរ៉េខាងត្បូង ដើម្បី​ជួយ​ស.ប.បកូរ៉េអភិវឌ្ឍសេដ្ឋកិច្ច និងរំសាយអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីលោក Trump ក៏បានអះអាងថែមទៀតថា ភាគីទាំងពីរនឹងបន្តជួបធ្វើការគ្នាដើម្បីសម្រេចបាននូវលទ្ធផលដែលគេចង់ទទួលបាន ហើយឥឡូវនេះមិនទាន់ជាពេលវេលាដ៏សមស្រប ដើម្បីចេញសេចក្ដីថ្លែងការណ៍រួមនៅឡើយ។

នៅក្នុងសន្និសីទកាសែតនេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ក៏បានអះអាងថាកិច្ចប្រជុំនេះ​ទទួលបានការរីកចម្រើនជាក់ស្ដែងមួយចំនួន។ ប៉ុន្តែនេះជាបញ្ហាដែលអូសបន្លាយក្នុងអំឡុងពេលច្រើនទសវត្ស​កន្លងមក ដោយហេតុនេះត្រូវមានពេលវេលាថែមទៀតទើបដោះស្រាយបាន ហើយភាគីទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីបន្តទទួលបានការរីកចម្រើននាពេលខាងមុខ។

មុននោះ ក្នុងជំនួបចរចាទ្វេភាគី មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានស្វាគមន៍គំនិតដែលអាមេរិក​បើក​ស្ថានតំណាងប្រចាំនៅទីក្រុងព្យុងយ៉ាង ព្រមទាំងអះអាងថា ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចលុបបំបាត់អាវុធនុយក្លេអ៊ែរ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top