• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ ជាមួយខេត្ត ក្រុងនានារបស់ឥណ្ឌា


 ទិដ្ឋភាពនៃជំនួប (រូបថត៖ Hanoimoi) 
 

នាថ្ងៃ​ទី៣ ខែកញ្ញា ឆ្នាំ​២០១៩ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បាន​ទទួល​ជួប​ឯកអគ្គរដ្ឋទូតឥណ្ឌា លោ​ក Pranay Verma ក្នុងឱកាសលោកទទួលបេស​កម្មការ​ទូត​នៅ​វៀត​ណាម​។
 
អញ្ញើញ​ថ្លែងនៅទីនេះ លោក Nguyen Duc Chung បានអះអាងថា ទីក្រុងហាណូយតែងតែអំពាវនាវ និង​បង្ក​លក្ខណៈ​​ងាយស្រួលសម្រាប់វិនិយោគិន ដែលក្នុងនោះមានវិនិយោគិនឥណ្ឌា ដើម្បីបង្កើនកិច្ច​សហប្រតិ​បត្តិការ​ ជាពិសេស​គឺលើវិស័យកសាងទីក្រុងវៃឆ្លាត បច្ចេកវិទ្យាព័ត៌មាន អប់រំ បណ្តុះបណ្តាល ពាណិជ្ជកម្ម និង​ទេសចរណ៍​។ លោក​ប្រធានគណៈកម្មាធិការទីក្រុងហាណូយមានបំណងថាលោក ឯកអគ្គរដ្ឋទូត Pranay Verna នឹង​ក្លាយជាស្ពានតភ្ជាប់ ដើម្បីអភិវឌ្ឍន៍កិច្ច​សហប្រតិបត្តិការ រវាង​ទីក្រុង​ហាណូយ​និង​ទីក្រុង​ញូដេលី​និង​តំបន់​នានា​​របស់​ឥណ្ឌា។
 
ជាកិច្ច​ឆ្លើយតប លោក ឯកអគ្គរដ្ឋទូត Pranay Verna បានអះអាងថាឥណ្ឌាត្រៀមខ្លួនជាស្រេចក្នុងការផ្លាស់ប្ដូរ និង​​ចែ​ករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា និង​ខិត​ខំប្រឹង​ប្រែង​ស្វែង​រកឱកាសតភ្ជាប់ សហប្រតិបត្តិការរវាងខេត្ត ក្រុងនានា ហើយចាត់ទុកថានេះ​គឺជាមុខ​ព្រួញក្នុង​ការ​អភិវឌ្ឍ​​ទំនាក់ទំនង​ទ្វេភាគី៕

 

តាម​ ​VOV5 - វិទ្យុសំឡេងវៀតណាម
 

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top