• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអធិការកិច្ចវៀតណាម និងឡាវ

​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន​កិច្ចការងារនៅឡាវនោះ ​នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ​​២០១៨ គណ​ប្រតិភូជាន់​ខ្ពស់អធិការ​កិច្ចរដ្ឋាភិបា​លវៀតណាម ដឹកនាំដោយ លោក Le​ Minh Khai អគ្គអធិការរដ្ឋាភិបាល​ មានជំនួប​សន្ទនា​ជា​មួយ​នាយករដ្ឋមន្ត្រីឡាវ​ លោក Tho​ngloun Sisoulith។
 ​
​អញ្ជើញថ្លែង​មតិនៅទីនេះ លោក លោក Le Minh Kh​ai បានជូនដំណឹង​អំពីលទ្ធផល​នៃកិច្ចចរចានា​ថ្ងៃដដែល​ជាមួយ​ លោក Bounthong Chithmany អគ្គអធិការ​រដ្ឋាភិបាលឡាវ។ លោក​ Le Minh Khai បានឲ្យដឹងថា៖ ភាគី​ទាំង​ពី​រ​មានជំ​នួប​ពិភាក្សាដ៏​មាន​ប្រយោជន៍អំពីបទពិសោធន៍ប​ញ្ជាណែនាំ សម្របសម្រួលកិច្ច​ការអធិ​ការ​កិច្ច​ ដោះ​ស្រាយ​បណ្ដឹងតវ៉ា បរិហារ ​និងបង្ការ ប្រឆាំងអំពើ​ពុករលួយ​។

រីឯខ្លួន​វិញ លោក Thongloun Sisoulith បានវាយ​តម្លៃខ្ពស់​ចំពោះលទ្ធផ​លស​ហប្រតិប​ត្តិការ​លើវិស័យ​អធិការ​រវាង​ស្ថា​ប័ន​ទាំ​ងពីរ​នាពេលកន្លងទៅ។ លោក ​ក៏បានស្នើឲ្យអធិការរដ្ឋាភិបាល​វៀតណាមបង្កើ​នការ​ចែក​រំលែក​បទ​ពិ​សោធន៍​ជាមួយ​អធិការកិច្ចឡាវ​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top