21/02/2020 14:43 GMT+7 Email Print Like 0

បង្កើតការស្រុះចិត្តគំនិតដើម្បីទប់ទល់យ៉ាងបត់បែននឹងផលប៉ះពាល់ពីខាងក្រៅ

នាយប់ថ្ងៃទី១៩កុម្ភៈនៅរដ្ឋធានីហាណូយ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានធ្វើជាអធិបតី នៅក្នុងពិធីជប់លៀងស្វាគមន៍បណ្ដាតំណាងដែលមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM ចង្អៀត)។
 

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម (រូបថត៖ TTXVN)


ថ្លែងនៅទីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ ធ្ងន់ថា ក្នុងអំឡុងពេលអភិវឌ្ឍរបស់អាស៊ានជាងពាក់កណ្ដាលសតវត្សកន្លងមក ប្រទេសជាសមាជិកទាំងអស់បានរក្សាឯកភាពក្នុងភាពសម្បូរបែបជារៀងរហូត ហើយបន្តតភ្ជាប់យ៉ាងស្អិតរមួតជាមួយគ្នា តាមរយៈអត្តសញ្ញាណ វប្បធម៌ មនោសញ្ចេតនាសហគមន៍និងការទទួលខុសត្រូវ ផលប្រយោជន៍ នៅក្រោមដំបូលផ្ទះរួមតែមួយ។ ការតភ្ជាប់នៃសហគមន៍នយោបាយ-សន្តិ សុខអាស៊ានត្រូវបានពូនជ្រុំដោយបំណងប្រាថ្នារក្សាបរិយាកាសប្រកបដោយសុខសន្តិភាព ស្ថិរភាព ដើម្បីធ្វើជាបុព្វបទសម្រាប់ការអភិវឌ្ឍដោយចីរភាពរបស់ប្រទេសទាំងអស់ក្នុងតំបន់។

លោករដ្ឋមន្រ្តី Ngo Xuan Lich បានបន្ថែមទៀតថា នៅកិច្ចប្រជុំ ADMM ចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ានទាំងអស់សុទ្ធតែឯកភាពថា នៅចំពោះមុខការវិវត្តន៍ដ៏ស្មុគស្មាញនៃស្ថានភាពតំបន់និងពិភពលោក អាស៊ានត្រូវតែបង្កើនការផ្សាភ្ជាប់ផ្ទៃក្នុងសំដៅបង្កើតឡើងការស្រុះចិត្តគំនិត កម្លាំងចម្រុះដើម្បីទប់ទល់យ៉ាងបត់បែននិងម្ចាស់ការនឹងផលប៉ះពាល់ពីខាងក្រៅ៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ