17/05/2019 09:59 GMT+7 Email Print Like 0

បង្កើតកម្លាំងរស់ថ្មីសម្រាប់ផែនមហាសាមគ្គីជាតិទាំងមូល


 ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man (រូបថត៖ VOV)
 

សាស្រ្តាចារ្យ បណ្ឌិត Nguyen Ngoc Minh អនុប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់វិទ្យាសាស្ត្រ អប់រំនិងបរិស្ថាន បាន​ចាត់ទុកថា ក្នុងរយៈពេល៥ឆ្នាំនៃ អាណត្តិមុន រណសិរ្ស​មាតុ​ភូមិវៀត​ណាម​បាន​អនុវត្តន៍​សកម្មភាព ដោយ​ពោរ​ពេញ ទៅដោយការទទួលខុសត្រូវ ដែលត្រូវបានបក្ស រដ្ឋអំណាច អង្គការមហាជន និង ប្រជាជន​កត់​សម្គាល់​និង​វាយតម្លៃខ្ពស់។ 
 
នារសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ វៀតណាម​ បានរៀបចំកិច្ចប្រជុំផ្ដល់មតិចំពោះពង្រាងឯកសារ ដាក់ជូនមហាសន្និបាត​តំណាង​រណសិរ្ស​មាតុភូមិ​វៀត​ណាម​ទូទាំងប្រទេសលើកទី៩ អាណត្តិ២០១៩-២០២៤។
 
សាស្រ្តាចា​រ្យ បណ្ឌិត Nguyen Ngoc Minh អនុប្រធានក្រុមប្រឹក្សាពិគ្រោះ យោបល់វិទ្យាសាស្ត្រ អប់រំនិងបរិស្ថាន បាន​ចាត់​ទុកថា ក្នុងរយៈពេល៥ឆ្នាំនៃ អាណត្តិមុន រណសិរ្សមាតុភូមិ​វៀតណាម​បាន​អនុវត្តន៍​សកម្មភាព​ដោយ​ពោរ​ពេញ​ ទៅដោយការទទួលខុសត្រូវ ដែលត្រូវបានបក្ស រដ្ឋអំណាច អង្គការមហាជន និង ប្រជាជន​កត់​សម្គាល់​និង​វាយតម្លៃខ្ពស់។ សកម្មភាពជាច្រើនរបស់រណសិរ្សបាន រួមចំណែកបង្កើត​ឡើង​កា​រ​ស្រុះចិត្ត​គំនិត​ក្នុង​សង្គម​។ លោក Nguyen Ngoc Minh បានថ្លែងថា៖
 
 “ចំពោះ​ប្រធានបទ “សាមគ្គីភាព ប្រជាធិបតេយ្យ ស្រុះចិត្តគំនិត អភិវឌ្ឍន៍” នោះគឺយើងខ្ញុំគាំទ្រចំពោះ ការស្រុះ​ចិត្ត​គំនិត។ ដោយសារតែរណសិរ្សយើងបាន បង្កើតឡើងការស្រុះចិត្តគំនិតក្នុងសង្គម ធ្វើអោយសង្គម​សាម​គ្គី​ជា ធ្លុងមួយ ព្រមទាំងបង្កើតឡើងកម្លាំងចលករថ្មីមួយផងដែរ។ ហេតុដូច្នេះហើយ ការស្រុះ​ចិត្ត​គំនិត​ពិត​ជាមាន​អត្ថន័យដ៏ធំធេងណាស់”​៕ ​

 

តាម VOV5 - វិទ្យុ​សំឡេង​វៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ