• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្ស និងរដ្ឋជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពនិពន្ធអក្សសាស្ត្រ និងសិល្បៈ

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan  អញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្ដាសមាគមន៍អក្សរសាស្ត្រនិងសិល្បៈវៀតណាម
 

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅមហាសន្និបាតតំណាងទូទាំងប្រទេសនៃសហភាពបណ្ដាសមាគមន៍អក្សរសាស្ត្រនិងសិល្បៈវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស និងរដ្ឋជានិច្ចកាល បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពនិពន្ធអក្សសាស្ត្រ និងសិល្បៈ គោលការណ៍ គោលមាគ៌ារបស់បក្សអំពីអក្សសាស្ត្រ និងសិល្បៈ។ លោកស្រីអះអាងថា៖ “បក្សនិងរដ្ឋត្រៀមខ្លួនជាស្រេចផ្ទៀងស្ដាប់ ទទួលយកការចូលរួមវិភាគទានរបស់ជួរសិល្បករចំពោះបុព្វហេតុកសាងនិងការពារមាតុភូមិ។ ដូច្នេះហើយ សហភាពចាំបាច់ត្រូវ ស្វែងយល់ជាប្រចាំនូវបំណងប្រាថ្នា មនោសញ្ចេតនា មតិយោបល់របស់ជួរសិល្បករ ក៏ដូចជាបង្កើតវេទិកា យន្តការប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីស្ថានភាពរបស់ប្រទេសក៏ដូចជាគោលការណ៍ គោលនយោបាយដ៏សំខាន់ៗរបស់បក្ស រដ្ឋ និងអាជ្ញាធមរមូលដ្ឋនាផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top