11/11/2019 10:53 GMT+7 Email Print Like 0

បក្សកុម្មុយនិស្តអ៊ីតាលីរំលឹកខួបលើកទី ៥០ នៃការអនុវត្តមតកសាសន៍របស់លោកប្រធាហូជីមិញ


 លោក Luca Cangemi លេខានៃមជ្ឈិមបក្ស PCI ទទួលបន្ទុកបញ្ហាអប់រំ ថ្លែងមតិក្នុងពិធី (រូបថត៖ AFP/TTXVN)
 

គណ​បក្សកុម្មុយនិស្តអ៊ីតាលីទើបតែបានរៀបចំកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីលោកប្រធានហូជីមីញ អគ្គ​មគ្គុ​ទេស​នៃ​ប្រជាជនវៀតណាម ក្នុងឱកាសអបអរសាទរខួបលើកទី ៥០ នៃការអនុវត្ត​មត​កសាសន៍​របស់​លោក​ប្រធាន​ហូជីមិញ​នៅតំបន់ Sicily ភាគខាងត្បូងប្រទេសអ៊ីតាលី។
 
ថ្លែងនៅក្នុង​ព្រឹត្តិការណ៍នេះ លោក Nguyen Van Dung ទីប្រឹក្សា​ទទួល​បន្ទុ​កស្ថាន​អគ្គ​កុងស៊ុល​នៃស្ថាន​ទូតវៀត​ណាម​ប្រចាំនៅប្រទេសអ៊ីតាលី បានអប​អរសាទ​រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​បក្ស​កុម្មុយ​និស្ត​អ៊ីតាលី​ ហើយបានអះអាងថារយៈពេល ៥០ ឆ្នាំបានកន្លងផុតទៅហើយ ក៏ប៉ុន្តែ​មត​កសាសន៍​របស់​លោក​ប្រធាន​ហូជីមិញ ជានិច្ចកាលជាឯកសារប្រវត្តិសាស្ត្រមួយដែលមិនអាចកាត់ថ្លៃបានឡើយ ដោយឆ្លុះ​បញ្ចាំង​អំពី​សតិ​អារម្មណ៍​ សីលធម៌និងស្មារតីដ៏ខ្ពង់ខ្ពស់របស់លោកប្រធានហូជីមិញដ៏ឆ្នើម ដែល​បាន​លះបង់​អស់​មួយ​ជីវិត​ដើ​ម្បីមា​​តុភូមិនិងប្រជាជន។ មតកសាស​ន៍នេះបាន​សរឲ្យឃើញអំពីឆន្ទៈ​របស់លោក​ប្រធានហូ​ជីមិញ​ចំពោះបុ​ព្វហេតុ​បដិវត្តរបស់វៀតណាមនិងពិភពលោក។ សម្រាប់វៀតណាម​នេះគឺជា​ការតស៊ូ​ប្រយុទ្ធ​ដើម្បីរំដោះ​ប្រទេសជាតិ​ ឯកភាពប្រទេសនិងឆ្ពោះទៅឡើងលិទ្ធិសង្គមនិយមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ