នំយ៉ (gio) នៃរដ្ឋធានីហាណូយ
នំប្រភេទនេះពិតជាសាមញ្ញ តំលៃក៏សមរម្យដែរ យើងអាចរកទិញនំយ៉ (gio) នៅបណ្តាហាងលក់នៅជ្រុងផ្លូវ ជាពិសេសគឺទីកន្លែងណាដែលមានមធ្យោបាយធ្វើដំណើរទៅមកទៅវិញយ៉ាងច្រើនកុះករ ដូចជា៖ ទីផ្សារ សាលារៀន ឬទីកន្លែងមានការិយាល័យធ្វើជាច្រើន។ មិនត្រឹមតែលក់នៅបណ្តាហាងស្ថិតនៅចិញ្ចើមផ្លូវតែប៉ុណ្ណោះ នំយ៉ (gio) ត្រូវបានលក់ដោយអ្នកលក់ចល័តទៅដល់គ្រប់ច្រក ស្ថិតនៅរដ្ឋធានីហាណូយ (Ha Noi)។ មិនដឹងពីពេលណា សំលេងពពាយនាយ “តើនរណាទិញនំយ៉ទេ?”ស្ថិតក្នុងការចងចាំរបស់ប្រជាជនរស់នៅរដ្ឋធានីហាណូយ (Ha Noi) រូបភាពអ្នកលក់នំយ៉ (gio) ធាក់កងចាស់ ខាងក្រោយដឹកល្អីដែលរក្សាកំដៅនំយ៉ (gio)។ សំលេងពពាយនាយនៅតែលាន់រំពងទៅកាន់ទាំងច្រកតូច ៗនៃរដ្ឋធានីហាណូយ (Ha Noi)។ នំយ៉ (gio) ត្រូវធ្វើដោយគ្រឿងផ្សំសាមញ្ញនិងមានស្នូលគឺផ្សិតត្រចៀកកណ្តុរ សាច់ជ្រូក។ បណ្តាគ្រឿងផ្សំត្រូវចិញ្ច្រាំឲ្យម៉ូដ្ឋ ដាក់បន្ថែមមើមខ្ទឹមនិងទឹកត្រី ម្រេចតាមចំណូលចិត្ត បន្ទាប់ពីយកស្នូលនេះទៅឆា។
នំយ៉ (gio) ធ្វើពីម្សៅអង្ករកិនឲ្យម៉ូដ ដាក់ម្សៅក្នុងឆ្នាំង បន្ថែមអំបិលបន្តិចហើយចាក់ទឹក បន្ទាប់ពីរលាយគ្នា។ បន្ទាប់មកដាក់ម្សៅកូរជាបណ្តើរ រហូតដល់ពេលណា ឆ្នាំងម្សៅមួយចំហៀងឆ្អិន មួយចំហៀងទៀតឆៅនិងខាប់ ពេលនោះម្សៅបានដាំរួចហើយ។ ស្លឹកចេកស្ងោរឡើងទន់និងស្រង់ចេញពីទឹក ជូតឲ្យស្ងួតហើយហែកជាចំរៀកល្មម។ បន្ទាប់មកដាក់ម្សៅលើស្លឹកចេក ដាក់ស្នូល។ បន្ទាប់ពីនំប្រភេទនេះត្រូវបានវេចខ្ចប់តាមរូបរាងត្រីកោណ។ បន្ទាប់ពីយកនំយ៉ (gio) ទើបវេចខ្ចប់រួច ដាក់ចូលឆ្នាំងទឹកពុះ។ ទឹកក្នុងឆ្នាំងត្រូវលិចនំ។ ស្ងោរនំក្នុងរយៈពេល ៦០ នាទី ដើម្បីឲ្យនំឆ្អិន។ ស្រង់នំចេញនិងទុកក្នុងកញ្ច្រែង។ នំយ៉ (gio) ឆ្អិនមានក្លិនឈ្ងុយឆ្ងាញ់របស់ស្លឹកចេក។ នំយ៉ (gio) ត្រូវបានវេចខ្ចប់យ៉ាងស្អាត នៅពេលបកស្លឹកចេញ យើងនឹងឃើញសំបកនំពណ៌សថ្លា រលើបមិនបែកឬហែក។ ទោះបីនំយ៉ (gio) បានចាត់ទុកដូចជាមុខម្ហូបអាហារសាមញ្ញក៏ដោយ ប៉ុន្តែនំប្រភេទនេះនៅតែរក្សាទុកចរិតសមសួនរបស់ប្រជាជនរដ្ឋធានីហាណូយ (Ha Noi)។ នៅពេលពិសានំយ៉ (gio) កុំប្រញាប់ យើងត្រូវមានពេលវេលា ដើម្បីទទួលភាពឈ្ងុយឆ្ងាញ់ពីស្នូលសាច់រួមផ្សំនឹងក្លឹនម្រេច ខ្ទឹមក្រហម ការស្រួយនិងភាពឈ្ងុយឆ្ងាញ់ពីផ្សិតត្រចៀកកណ្តុរ។
អនុវត្តន៍៖ ត្រឹនថាញ់យ៉ាង
នំប៉័ងស៊ុបគោ
បាយមាន់ហូយអាន (Hoi An)
នំចេកចៀន
សាច់ជ្រូកខ្វៃតាមបែបប្រពៃណីពិសេស នៅភូមិដឿងឡាំម (Duong Lam)
មុខម្ហូបសាច់កូនគោចៀន ម៉ុកចូល (Moc Chau)
នំគាវ លី ក្វឹកសឺ (Ly Quoc Su)
មុខម្ហូបបាញ់ត្រាងមូរសាច់គោ
នំប័ងស្រកានាគ
បាយដំណើបនិងបង្អែម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
ហូបនំបុ័ងនៅហាងនំប៉័ង ២៥
រសជាតិឈ្ងុយឆ្ងាញ់របស់កាហ្វេស៊ុតហាណូយ
នំបាញ់ខុក (Khuc) មីងឡាន - លក្ខណៈម្ហូបអាហារបុរាណនៅក្រុងហាណូយ
អំបុកបាយដំណើប រសជាតិនៃរដូវស្លឹកឈើជ្រុះនៅក្រុងហាណូយ
បាញ់កាញ់ក្តាមសេះ
នំយ៉ - ដួងព្រលឹងជនបទនៅកណ្តាលទីក្រុង
ហាងលក់នំបញ្ចុកសាច់ជ្រូកអាំងដែលលោកអតីតប្រធានាធិបតីអាមេរិក Obama ធ្លាប់បានមកនិងពិសា ក្នុងដំណើរទស្សនកិច្ច នៅប្រទេសវៀតណាម
នំបញ្ចុកខ្យងចិញ្ចើមថ្នល់
ប្រហិតត្រីក្រុងហាណូយ
ប្រហិតមេទឹកក្រុងហាណូយ
ភាពពិសេសនៃនំហឹរសាយហ្គន
ភាពសម្បូរបែបនៃនំប្រជាប្រិយភូមិភាគខាងត្បូង
នំបង្គា បឹងហូតី (Ho Tay)
ប៉ាតេសាច់ជ្រូក
ហ្វឺសាច់គោលក់នៅរដ្ឋធានីហាណូយ
ម្ហូបត្រី "ហ្វូស៊ីល” ឈ្ងុយឆ្ងាញ់