01/04/2020 11:01 GMT+7 Email Print Like 0

នំប័ងស្រកានាគ

បន្ទាប់ពី​បង្ហាញ​វត្តមាន​ នំប័ង​ស្រកានាគ​ ​ បាន​អ្នក​ក្រុង​សាយ​ហ្គន​ពេញ​ចិត្ត​ រៀប​តម្រង់ជា​ជួរ​រង​ចាំ​ទិញ​ “ស្តេច” នំប័ង​ Kao Sieu Luc បាន​ចែករំលែកអំពី​​រូប​មន្ត​ធ្វើ​នំប័ង​ស្រកានាគ​​ សង្ឃឹម​នឹង​ជួយ​ដំណោះស្រាយ​ជូនប្រជាកសិករ​ នា​សម័យ​កាល​ជំងឺរាតត្បាត​។​

 

អាសយដ្ឋាន​លក់នំប័ង​ស្រកានាគ​​មួយ​ចំនួន​៖
- ហាង​នំ​ ABC Bakery នៅ​ផ្លូវ​ង្វៀន​ត្រៃ (Nguyen Trai) (ខណ្ឌ៥ ទីក្រុង​ហូជីមិញ​)​។​
- ផ្សារទំនើប​ BigC មួយ​ចំនួន ​ដែល​មាន​សាខា​នៅ​ភូមិភាគ​ខាង​ជើង​វៀតណាម​ដូចជា​៖ BigC ថាំងឡុង​ (Thang Long) (ហាណូយ) BigC ហា​ឡុង (Ha Long) (ខេត្ត​ក្វាងនិញ - Quang Ninh) និង BigC ដាណាំង​។

បន្ទាប់ពី​បង្ហាញ​វត្តមាន​ នំប័ង​ស្រកានាគ​ ​ បាន​អ្នក​ក្រុង​សាយ​ហ្គន​ពេញ​ចិត្ត​ រៀប​តម្រង់ជា​ជួរ​រង​ចាំ​ទិញ​ “ស្តេច” នំប័ង​ Kao Sieu Luc បាន​ចែក​​រំលែក​អំពី​​រូប​មន្ត​ធ្វើ​នំប័ង​ស្រកា​នាគ​​​ សង្ឃឹម​​នឹង​ជួយ​ដំណោះ​ស្រាយ​​ជូន​​ប្រជាកសិករ​ នា​សម័យ​កាល​ជំងឺ​រាត​ត្បាត​។​
 



ផ្លែ​ស្រកានាគ​ជា​វត្ថុ​ធាតុដើម​ពិសេស​ ទុក​សម្រាប់​ច្នៃ​ជា​នំប័ង​ថ្មី​ប្លែក​។


 ផ្លែ​ស្រការនាគ​ បាន​គាប​យក​ទឹក​លាយ​ជាមួយនឹង​ម្សៅ​នំប័ង​ បង្កើត​បានជា​ពណ៌​ស្វាយ​ដ៏ជក់​ចិត្ត​ មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​។​


 អ្នក​ធ្វើ​នំ​ប័ង​ ​បង្កើត​រូបរាង​​សម្រាប់​នំ​ប័ង​ រួចយកទៅដុត​​។​


នំ​ប័ង​ស្រកានាគ​មាន​រសជាតិ​ផ្អែម​ធម្មជាតិ ​នៃ​ផ្លែ​ស្រកានាគ​។

 

នំប័ង​ស្រកា​នាគ​ងាយ​ហូប មាន​រសជាតិ​ផ្អែម​ធម្មជាតិ​នៃ​ផ្លែ​ឈើ​ ក្លិន​ក្រអូប​នៃ​ផ្លែ​ស្រកានាគ​ ជាមួយ​នឹង​ទឹក​ចិត្ត​ជួយដំណោះស្រាយ​​កសិផល​​​ពេល​ឥឡូវ​នេះ​។​ បច្ចុប្បន្ន​ នំប័ង​ពិសេស​នេះ កំពុង​​បាន​អ្នកហូប​​វាយ​តម្លៃ​ប្រសើរ​​​អំពី​រសជាតិ​។ នៅលើ​វេទិកា​អំពី​អាហារវៀតណាម​ មាន​យុវជន​រាប់ពាន់នាក់​ ចែក​រំលែក​ “ឱ្យ​ពិន្ទុ” នំប័ង​ស្រកានាគ​ទទួលបានការ​ពេញចិត្ត​ បញ្ចេញ​យោបល់ និង​ចែក​រំលែក​យ៉ាង​ច្រើន​។ ភាគ​ច្រើន​ មតិ​វិភាគ​វាយ​តម្លៃថា​​នំ​ឆ្ងាញ់​ ស្វិត ​និង​មាន​រសជាតិ​ផ្អែម​ត្រជាក់​ផង​៕


ម្សៅ​សាលី​៥គីឡូក្រាម​ នឹង​បាន​កិន​ម៉ដ្ឋ​រួមជាមួយ​​​ផ្លែ​ស្រកា​នាគ​បណ្តូល​ក្រហម ​ប្រហែល​១,៤​គីឡូក្រាម​​ (បរិមាណ​​ផ្លែស្រកានាគ​នេះ ​អាច​ជំនួស​ទឹក​ច្របល់​​ម្សៅ​ចំនួន​​៦០%​)​។ ចម្រុះ​ម្សៅ​និង​ផ្លៃ​ស្រកា​នាគ​ នៅមាន​​​ដាក់​បន្លែម​​ទឹក​ដោះគោ ស្ករ​​ស ដំបែ​​ជាដើម​។ល។​ រួច​ច្រ​បាច់​យឺតៗ​អំឡុងពេល​​៦​នាទី​ ច្របាច់​រហ័ស​​អំឡុង​ពេល២នាទី​ រួច​ផ្អាប់​ទុក​អំឡុង​ពេល​១៨០​នាទី​។ បន្ទាប់មកដុត​ដូច​នំប័ង​​ធម្មតា​ គឺអាច​​ហូប​​បាន​”៕​
 

លោក​ Kao Sieu Luc ម្ចាស់​​ពាណិជ្ជសញ្ញា​​នំ​ស្ករ​គ្រាប់​អាចូវ (A Chau)​។

 អនុវត្ត​៖ ថុង​ហាយ​
 

បណ្តាអត្ថបទបានផ្សាយ