13/10/2020 10:44 GMT+7 Email Print Like 0

នៅពេលដែលប្រទេសជាតិជួបការលំបាក វណ្ណៈកសិករ សេដ្ឋកិច្ចកសិកម្មនិងតំបន់ជនបទតែងតែជាសរសរគ្រឹះនៃខឿនសេដ្ឋកិច្ចជានិច្ច


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ សមា គមកសិករវៀតណាមបានប្រារព្ធខួបលើកទី ៩០ នៃទិវាបង្កើតសមាគម ពិធីទទួលគ្រឿងឥស្សិយយសហូជីមិញ បើកមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិ លើកទី ៥ ដំណាក់កាល ២០២០ - ២០២៥ និងពិធីលើសរសើរប្រធានសាខាកសិករឆ្នើមបំផុត។

អញ្ជើញថ្លែងនៅក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា រាល់ពេលដែលប្រទេសជាតិជួបប្រទះនឹងការលំបាក គឺវណ្ណៈកសិករ ខឿនសេដ្ឋកិច្ចកសិកម្មនិងតំបន់ជនបទតែងតែជាសសរគ្រឹះនៃខឿនសេដ្ឋកិច្ច និងជាទីបង្អែកដ៏ស្មោះត្រង់និងរឹងមាំរបស់បក្សនិងប្រជាជនជានិច្ច។ យើងទាំងអស់គ្នាសុទ្ធតែជឿជាក់លើវណ្ណៈកសិករវៀតណាមដែលខ្លួនទីពឹងខ្លួននិងមានភាពច្នៃប្រឌិតក្នុងយុគសម័យថ្មី ដែលជាវណ្ណៈកសិករថ្មី មានចំណេះដឹងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយមានបំណងកសាងប្រទេសជាតិកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក រដ្ឋាភិបាលបានរួមជាមួយសមាគមកសិករវៀតណាម ដើម្បីបើកជួបកិច្ចសន្ទនាជាច្រើនជាមួយកសិករ នៅតាមតំបន់ទាំង ៣ ដោយស្តាប់ការបង្កើតគោលនយោបាយនិងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទផងដែរ។ រហូតមកដល់ពេលនេះ វៀតណាមបានក្លាយជាប្រទេសនាំចេញកសិកម្មឈានមុខគេនៅលើពិភពលោក។ រីឯក្នុងឆ្នាំ ២០២០នេះ ទោះបីមានការរីករាលដាលនៃ ជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ក៏ការនាំចេញកសិកម្ម រុក្ខាប្រមាញ់និងនេសាទត្រូវបានប៉ាន់ប្រមាណថា ទទួលបានចំនួនជាង ៤១ ពាន់លានដុល្លារ គឺខ្ពស់ជាងឆ្នាំ ២០១៩។ ជាពិសេស កិច្ចការសាងសង់ទីជនបទថ្មី ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ទទួលបានលទ្ធផលវិជ្ជមានជាច្រើនដែលគួរឱ្យកត់ សម្គាល់ខ្លាំងណាស់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ