• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នៅឆ្នាំ ២០២២ ក្រសួងដឹកជញ្ជូននិងគមនាគមន៍ចាប់ផ្តើមដំណើរការគម្រោងផ្លូវល្បឿនលឿនចំនួន ១២

ចូលដល់ឆ្នាំ ២០២២ ភារកិច្ចធំបំផុតរបស់ក្រសួងដឹកជញ្ជូននិងគមនាគមន៍ គឺផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងការអនុវត្តគម្រោងចរាចរណ៍សំខាន់ៗ។
 

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VOV)


ក្នុងនោះ ដើម្បីសម្រេចបាននូវគោលដៅដល់ឆ្នាំ ២០២៥ វៀតណាមនឹងមានផ្លូវល្បឿនលឿនប្រវែង ៣.០០០ គីឡូម៉ែត្រ គឺវិស័យដឹកជញ្ជូន - គមនាគមន៍ត្រូវតែចាប់ផ្តើមដំណើរការ សាងសង់គម្រោងផ្លូវល្បឿនលឿនទាំង ១២ ពីខាងជើងទៅខាងត្បូង ដោយខិតខំបញ្ចប់ផ្លូវល្បឿនលឿនចំនួន ១.៨០០ គីឡូម៉ែត្រនៅឆ្នាំក្រោយ។ នេះជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រី លោក Le Van Thanh ក្នុងសន្និសីទអនុវត្តន៍ផែនការឆ្នាំ ២០២២ របស់ក្រសួងដឹកជញ្ជូនគមនាគមន៍ នាថ្ងៃទី ២៥ ខែធ្នូ។ លោកឧបនាយករដ្ឋមន្ត្រី ស្នើឲ្យក្រសួង បែងចែក ទុនវិនិ យោគលើគម្រោងនីមួយៗឲ្យសមស្រប ទន្ទឹមនឹងនោះ ត្រូវពង្រឹងការត្រួតពិនិត្យគុណភាពសំណង់ ធានាបានតាមកាលវិភាគដែលបានកំណត់។

ក្រៅពីនោះ នៅឆ្នាំ ២០២២ ក្រសួងក៏ត្រូវអនុវត្តន៍គម្រោងពង្រីកអាកាសយានដ្ឋាន Noi Bai; ចាប់ផ្តើមសាងសង់អាកាសយានដ្ឋាន Dien Bien, Sa Pa និងអាកាសយានដ្ឋាន Con Dao...។ គម្រោងសំខាន់បន្ទាប់ទៀត គឺអាកាសយានដ្ឋាន Long Thanh ក៏ត្រូវបញ្ចប់ ដំណាក់កាលទី ១ ត្រឹមឆ្នាំ ២០២៥ មានសមត្ថភាពផ្ទុកអ្នកដំណើរ ១០០ លាននាក់។ ទាក់ទិននឹងកំពង់ផែសមុទ្រ លោកឧបនាយករដ្ឋមន្ត្រីបានស្នើបង្កើតយន្តការទាក់ទាញវិនិយោគិនរួមជាមួយរដ្ឋ ដើម្បីបន្តបង្ហើយកំពង់ផែ Tran De និងវិនិយោគបន្ថែមលើកំពង់ផែ Lach Huyen ជាដើម។ ចំពោះផ្លូវដែក ត្រូវយកចិត្តទុកដាក់ស្រាវជ្រាវលើបញ្ហាបន្ថែមខ្សែផ្លូវថ្មីដូចជា៖ ទីក្រុងហូជីមិញ - Can Tho - Ca Mau; ឬខ្សែផ្លូវទៅកាន់ព្រំដែនកម្ពុជា និងឡាវ ក៏ដូចជា ដាក់ជូនគម្រោងផ្លូវរថភ្លើងល្បឿនលឿនពីខាងជើង-ខាងត្បូងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top