22/07/2019 14:31 GMT+7 Email Print Like 0

នាំសិល្បៈល្ខោន Tuong ប្រពៃណីវៀតណាមទៅបម្រើមហាជននិងភ្ញៀវទេសចរ


 ការសម្ដែងសិល្បៈ Tuong មួយឈុតនៅក្នុងកម្មវិធី "ដួងព្រលឹងវៀតណាម" (រូបថត៖ TTXVN)
 

 “ដួងព្រលឹងវៀតណាម” ជាកម្មវិធីសិល្បៈពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រពៃណីវៀតណាម ដែល​មាន​ខ្លឹម​សារ​និង​វិធីសម្ដែងផ្អែកទៅលើសិល្បៈ Tuong នៅតំបន់ភាគកណ្ដាល ព្រមទាំងរួម​បញ្ចូល​ជាមួយ​ប្រភេទ​សិល្បៈ​ដ៏ ពិសេស​ដោយឡែកនៃតំបន់ផ្សេងៗ ​របស់វៀតណាមផងដែរ។ ​
 
កម្មវិធីសិល្បៈ​ល្ខោន Tuong ប្រពៃណីវៀតណាមក្រោមប្រធានបទ “ដួង ព្រលឹងវៀតណាម” ត្រូវបានបង្ហាញ​ជាផ្លូវ​ការ​ចំពោះ​មហាជននិងភ្ញៀវទេសចរ ចាប់ពីយប់ថ្ងៃទី២០ ខែកក្កដា នៅរោងល្ខោន Tuong Nguyen Hien Dinh ទីក្រុង ដា​ណាំង ភាគកណ្ដាលវៀតណាម។
 
“ដួងព្រលឹង​វៀតណាម” ជាកម្មវិធីសិល្បៈពោរពេញទៅដោយអត្តសញ្ញាណ វប្បធម៌ប្រពៃណីវៀត ណាម ដែលមានខ្លឹម​សារ​និងវិធីសម្ដែងផ្អែកទៅលើសិល្បៈ Tuong នៅតំបន់ភាគកណ្ដាល ព្រមទាំងរួមបញ្ចូល​ជាមួយ​ប្រភេទ​សិល្បៈដ៏ ​ពិសេសដោយឡែកនៃតំបន់ផ្សេងៗ របស់វៀ​តណាមផងដែរ។ កម្មវិធីនេះប្រ​ព្រឹត្ត ទៅក្នុងរយៈ​ពេល​៦០នាទី​ ដោយមានឈុតសម្ដែង៧ឈុត​។ កម្មវិធីសិល្បៈ Tuong ប្រពៃណី “ដួ​ងព្រលឹង វៀតណាម”​ ប្រព្រឹត្ត​ទៅនា​វេលាម៉ោង​៧និង៤៥នាទីយបស់ជារៀងរាល់​ថ្ងៃក្នុងសប្ដាហ៍ និងវេលាម៉ោង៥និង​៣០នាទីល្ងាច​ថ្ងៃអាទិត្យ​នៅរោង​ល្ខោន Tuong Nguyen Hien Dinh ទីក្រុងដាណាំង​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ