ព័ត៌មាន
នាំទំហំពាណិជ្ជកម្មវៀតណាម-បេឡារុសឡើងដល់ទៅ៥០០លានដុល្លាអាមេរិកក្នុងប៉ុន្មានឆ្នាំខាងមុខ
ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko (ស្ដាំ) អញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ច
ប្រធានរដ្ឋលោក Tran Dai Quang (រូបថត៖TTXVN)
នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ តាមម៉ោងតំបន់ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានអញ្ជើញជាអធិបតីពិធីទទួលបដិសណ្ឋាកិច្ចប្រធានរដ្ឋលោក Tran Dai Quang និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបេឡារុស។ នៅជំនួបចរចារបន្ទាប់ពីពិធីទទួលនោះ ប្រធានរដ្ឋលោក Tran Dai Quang និងប្រធានាធិបតីលោក Alexander Lukashenko បានអះអាងនូវការប្ដេជ្ញាចិត្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្ដែង។ ភាគីទាំងពីរបានពិភាក្សានិងឯកភាពលើវិធានការជាក់ស្ដែងជាច្រើន សំដៅនាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ អភិវឌ្ឍន៍ថែមទៀត ដែលមុនបង្អស់គឺសហការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងពិធីសារស្ដីពីការជួយឧបត្ថម្ភផលិតកម្មមធ្យោបាយដឹកជញ្ជូននៅដែនដីវៀតណាម សំដៅខំប្រឹងប្រែងបង្កើន ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ទៅ៥០០លានដុល្លាអាមេរិក ក្នុងប៉ុន្មានពីរឆ្នាំខាងមុខ។
ជំនួបចរចារជាផ្លូវការរវាងភាគីទាំងពីរ (រូបថត៖TTXVN)
ប្រធានាធិបតីបេឡារុសបានអះអាងនូវការគាំទ្រចំពោះគោលជំហររបស់វៀតណាម ក្នុងការដោះស្រាយជំលោះខាងដែនដី ក្នុងនោះមានជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ព្រមទាំងស្វាគមន៍ការខំប្រឹងប្រែងរបស់ភាគីទាក់ទិននានាសំដៅសំរេចក្រុមប្រតិបត្តិរបស់ភាគីនានា នៅសមុទ្រខាងកើត (COC) ឲ្យបានឆាប់ៗ។
អញ្ជើញថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានលើកច្បាស់ថា៖ “ភាគីទាំងពីរឯកភាពថា នឹងបន្តសហការអនុវត្តកម្មវិធីសហប្រតិបតិ្តការ រវាងវៀតណាមនិងបេឡារុស លើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំនិងវប្បធម៌ដំណាក់កាល២០១៦-២០១៨ បង្កើនប្រសិទ្ធភាពក្នុងសកម្មភាពរបស់គណៈកម្មការអន្តររដ្ឋាភិបាល ជួយឧបត្ថម្ភសកម្មភាពនាំចេញនាំចូល ពន្លឿនពាណិជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរ បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម ជាពិសេសគឺដាក់ឲ្យសាជីវកម្មដម្លើងនិងផលិតរថយន្តរវាងប្រទេសទាំងពីរ ចាប់ផ្ដើមដំណើការយ៉ាងឆាប់រហ័ស”។
រីឯប្រធានាធិបតីលោក Alexander Lukashenko សង្កត់ធ្ងន់ថា បេឡារុសចាត់ទុកវៀតណាមជាដៃគូសមួយដ៏យូរអង្វែង ព្រមទាំងឯកភាពលើការដែលប្រទេសទាំងពីរ ជំរុញខ្លាំងការផ្លាស់ប្ដូរគណៈប្រតិភូនិងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាតំបន់នៃភាគីទាំងពីរផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម