• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំកោះ “ពេជ្រ” Phu Quoc ឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ លំដាប់ពិភពលោក


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN)
 

 នា​បច្ចុប្បន្ននេះ ក្រៅពីកោះ "ពេជ្រ" Phu Quoc ដែលជាទីកន្លែងដ៏លេចធ្លោមួយនៃតំបន់អាស៊ីអាគ្នេយ៍នោះ ខេត្ត​ Kien Giang ក៏មានសក្តានុពលនិងឧត្តមភាពអភិវឌ្ឍន៍នៅតំបន់ឈូងសមុទ្រថៃ ហើយ​ថែម​ទាំង​មាន​ភាព​ទាក់​ទាញ​ចំពោះភ្ញៀវទេសចរណ៍ និងវិនិយោគិនលើពិភពលោ​កទៀត​ផង។ 

នាព្រឹក​ថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុង Rach Gia ភាគខាងត្បូងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen​ Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគខេត្ត Kien Giang ឆ្នាំ ២០១៩ ក្រោម​ប្រធាន​បទ Kien Giang សក្តានុពល ឱកាសវិនិយោគនិង ការអភិវឌ្ឍ ប្រកបដោយចីរភាព។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានចាត់ទុកថា នាបច្ចុប្បន្ននេះ ក្រៅពីកោះ "ពេជ្រ"​ Phu Quoc ដែលជាទីកន្លែងដ៏លេចធ្លោមួយនៃតំបន់អាស៊ីអាគ្នេយ៍នោះ ខេត្ត Kien Giang ក៏មាន​សក្តានុពល​និង​ឧត្តមភាពអភិវឌ្ឍន៍នៅតំ​បន់ឈូងសមុទ្រថៃ ​ហើយថែម​ទាំងមាន​ភាព​ទាក់​ទាញ​ចំពោះ​ភ្ញៀវទេសចរណ៍​ និងវិនិយោ​គិនលើពិភពលោកទៀតផង។ លោកនា​យករដ្ឋមន្ត្រីបានចា​ត់ទុក​ថា ខឿន​សេដ្ឋកិច្ច​ Kien Giang អាចអភិវឌ្ឍន៍ដោយឈរលើសរសរទ្រូងចំនួន ៣ គឺ៖ កសិកម្មដែលមានគុណភាពខ្ពស់ ដោយបន្សាំ​នឹង​ការប្រែប្រួលអាកាសធាតុ ជលផលស្អា​តដែលតភ្ជាប់ជាមួយផ្នែកឧស្សាហកម្ម​កែច្នៃ និង​ទេសច​រ​អេកូឡូ​ស៊ី ​សម្រាកលំហែកាយលំដាប់អន្តរជាតិ។ ​អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានលើកឡើ​ងថា៖
 
 “Kien Giang ចាំបាច់ត្រូវក្លាយទៅជាខេត្តមួយនៅតំបន់ Nam Bo ខាងលិចដ៏រវើក ផ្លាស់ប្ដូរថ្មី និង​ជាខេត្ត​មាន​នៃ​ប្រទេស​ទាំងមូល ដោយ ឈរលើ ឧត្តមភាពខាង ធម្មជាតិ ខឿនសេដ្ឋកិច្ចឆ្ពោះទៅសមុទ្រ ពង្រីកឲ្យ​បាន​ល្អនូវ​ព្រលឹង​របស់ខេត្ត មានប្រភពធនធានកសិកម្មដ៏វិសេសវិសាល លំហរទេសចរណ៍ត្រូពិចដ៏វិសេសវិសាល លំដាប់អន្តរជាតិ​។ ហេតុដូច្នេះហើយ យើងចាំបាច់ត្រូវមានទស្សនវិស័យមួយ ដើម្បី​ប្រែក្លាយ កោះ "ពេជ្រ" ឲ្យទៅជា​មជ្ឈ​មណ្ឌល​ទេសចរណ៍ សម្រាកលំហែកាយលំដាប់ថ្នា​ក់អន្តរជាតិ។ យើងបាន​ផ្ដោត​សំខាន់​លើកា​​រ​អភិវឌ្ឍ​ កោះ Phu Quoc ដើម្បីប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយ ​ប្រទេសដទៃទៀតផងដែ​រ”។
 
នាល្ងាច់​ថ្ងៃទី ២៩ ខែកក្កដា នៅទីក្រុង Rach Gia ខេត្ត Kien Giang នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១ ជូនគណកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជន​ខេត្ត ​Kien Giang ផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top