12/03/2020 12:42 GMT+7 Email Print Like 0

នាវាទេសចរណ៍នៅកម្ពុជាត្រូវបានដាក់នៅដាច់ដោយឡែកមានពលរដ្ឋវៀតណាម៧នាក់


 តំណាងក្រសួងសុខាភិបាលកម្ពុជាជូនដំណឹងពីករណីឆ្លងវីរុស SARS-CoV-2 នៅលើនាវា Viking Cruise Journey (រូបថត៖ VOV) 
 

បន្ទាប់ពីបញ្ជាក់ករណីឆ្លងជំងឺ Covid-19 ថ្មី ជាស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ នៅ​លើ​នាវា​ពោល​ខាង​លើ ​សមត្ថកិច្ច​កម្ពុជាបានដាក់អ្នក ដំណើរនិងក្រុមនាវិកទាំងអស់លើនាវានេះនៅដាច់ដោយឡែក ដើម្បីតាម ដានសុខ​ភាព​និងធ្វើតេស្ត Covid-19។
 
យោង​តាមព័ត៌មានពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានបញ្ជាក់ថា មានពលរដ្ឋវៀតណាមចំនួន៧នាក់នៅ​លើនាវា​ Viking Cruise Journey ដែលកំពុងត្រូវបានដាក់នៅដាច់ដោយឡែកដើម្បីធ្វើតេស្តរកវីរុស SARS-CoV-2។
 
បន្ទាប់​ពីបញ្ជាក់ករណីឆ្លងជំងឺ Covid-19 ថ្មី ជាស្ត្រីជនជាតិអង់គ្លេស ម្នាក់ អាយុ៦៥ឆ្នាំ នៅ​លើ​នាវា​ពោល​ខាង​លើ ​សមត្ថកិច្ច​កម្ពុជាបានដាក់អ្នក ដំណើរនិងក្រុមនាវិកទាំងអស់លើនាវានេះនៅដាច់ដោយឡែក ដើម្បីតាម ដានសុខភាពនិង​ធ្វើតេស្ត Covid-19។
 
តាមលោកឯកអគ្គ​រដ្ឋទូតវៀតណាមប្រចាំកម្ពុជា Vu Quang Minh បាន ឲ្យដឹងថា នៅលើនាវានេះ​មានពល​រដ្ឋវៀត​ណាម​៧នាក់ ហើយនាវាកំពុង ចតនៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។ស្ថានទូតវៀត ណាមកំពុងតាម​ដាន​ ស្ថានភាពយ៉ាងដិតដល់ហើយត្រៀមខ្លួនជាស្រេចចាត់ក្រុមការងារទៅជួយ ឧបត្ថម្ភ​ពល​រដ្ឋវៀត​ណាម​នៅលើនាវា​នេះតែម្ដង​។ មានមនុស្សសរុបចំនួន ៦៤នាក់មានវត្តមាន​នៅលើនាវានេះ រួមមានអ្នកដំណើ​រ៣០នាក់​ ក្រុម​នាវិក និងបុគ្គលិក៣៤នាក់។
 
មុននោះ​ ក្រោយពីទទួលបានព័ត៌មានពីវៀតណាមថា មានអ្នក ដំណើរតាមជើង​ហោះហើរ​ដូច​គ្នា​ជាមួយ​អ្នក​ជំងឺ​ Covid-19 ទី១៧របស់វៀត ណាម កំពុងធ្វើ​ដំណើរនៅលើនាវា Viking Crui​se Journey ស្ថាប័នសុខា ភិបាលកម្ពុជា​បាន​យកសំណាករបស់អ្នកសង្ស័យ​ឆ្លងវីរុស SARS-CoV-2​ ទៅធ្វើតេស្ត។ លទ្ធផលមាន​មនុស្ស​មួយនាក់​ត្រូវបានរ​កឃើញវិជ្ជមាន ប្រភេទវីរុសនេះ។ អ្នកជំងឺរូប​នេះកំពុងត្រូវបានដាក់នៅដាច់ដោយ​ឡែក ដើម្បី​ព្យាបាល​នៅខេត្តកំពង់ចាម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ