• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី Pham Minh Chinh ត្រូវម្ចាស់ការនិងមានភាពបត់បែនដើម្បីអនុវត្តន៍រាល់ដំណោះស្រាយប្រកបដោយជោគជ័យ

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីបន្តសម្រេចគោលដៅពីរដើរទន្ទឹមគ្នា ក្រុងហូជីមិញនិងខេត្តចំនួន ៧ ត្រូវផ្តោតលើការការពារទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ ធ្វើឱ្យមានស្ថេរភាពស្ថានភាពយ៉ាងរហ័ស ជៀសផុតពីផលវិបាកនិងជំរុញផលិតកម្មអាជីវកម្ម។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh (កណ្តាល) អញ្ជើញចុះពិនិត្យនៅតំបន់ធ្វើចត្តាឡីស័កនៃអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិហូជីមិញ។ (រូបថត៖  TTXVN)



នារសៀលថ្ងៃទី ២៦ មិថុនានៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh  បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណេតជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុងហូជីមិញនិងតំបន់ជិតខាង ចំណុះតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូងរួមមាន៖ Binh Duong, Dong Nai, Ba Ria – Vung Tau, Binh Phuoc, Tay Ninh, Long An និង Tien Giang។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីបន្តសម្រេចគោលដៅពីរដើរទន្ទឹមគ្នា ក្រុងហូជីមិញនិងខេត្តចំនួន ៧ ត្រូវផ្តោតលើការការពារទប់ស្កាត់និងលុបបំបាត់ការឆ្លងរាលដាលជំងឺរាតត្បាត កូវីដ ១៩ ធ្វើឱ្យមានស្ថេរភាពស្ថានភាពយ៉ាងរហ័ស ជៀសផុតពីផលវិបាកនិងជំរុញផលិតកម្មអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ មូលដ្ឋានត្រូវអនុវត្តដំណោះស្រាយយ៉ាងសកម្មនិងបត់បែនដើម្បីសម្រេចបានគោលដៅពីរ។ អាស្រ័យ លើស្ថានភាពក្នុងពេលវេលានីមួយៗ កន្លែងនីមួយៗ ដើម្បីអាទិភាព ផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឬការងារប្រឆាំងនឹងការរីករាលដាលជំងឺ។ ទីភ្នាក់ងារពិនិត្យឡើងវិញជាបន្ទាន់និងដោះស្រាយការលំបាកនិងឧបសគ្គក្នុងផលិតកម្មនិងអាជីវកម្ម។ រក្សាស្ថេរភាពនយោ បាយនិងធានាសុវត្ថិភាពរបស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

សហរដ្ឋអាមេរិក៖ ជម្លោះអាចនឹងបញ្ចប់ប្រសិនបើអ៊ីរ៉ង់ព្រម​ទទួលយកកិច្ចព្រមព្រៀង

នៅថ្ងៃទី ៦ ខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ប្រសិនបើទីក្រុងតេអេរ៉ង់ទទួលយកលក្ខខណ្ឌដែលទីក្រុងវ៉ាស៊ីនតោនបាន​ដាក់​ចេញ ក្នុង​បរិបទដែលប្រភព​​ព័ត៌មានជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ ភាគីទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងបឋមដើម្បីបញ្ឈប់ជម្លោះ។

Top