• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយក្រសួងសុខាភិបាល

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងថា “ប្រជាជនទាំងមូលកំពុងទន្ទឹងរងចាំវិស័យសុខាភិ បាល ដែលជាកម្លាំងស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត”។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល


នាព្រឹកថ្ងៃទី ១៥ ឧសភា នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រសួងសុខាភិបាល ស្តីពីស្ថានភាពអនុវត្តន៍ការងាររបស់ភ្នាក់ងារ  បញ្ហាលេចធ្លោនិងបន្ទាន់ ដែលត្រូវដោះស្រាយ សំណើនិងអនុសាសន៍ របស់ភ្នាក់ងារ ជាពិសេសក្នុងបរិបទជំងឺរាតត្បាតកូវីដ ១៩ កំពុងវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានថ្លែងថា “ប្រជាជនទាំងមូលកំពុងទន្ទឹងរងចាំ វិស័យសុខា ភិបាល ដែលជាកម្លាំងស្នូលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត”។ ជាពិសេស ស្តីពីការងារបង្ការនិងទប់ស្កាត់កូវីដ ១៩ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងសុខាភិបាលដាក់ចេញដំណោះស្រាយដើម្បីទប់ស្កាត់ការរីករាលដាល ប្រកបដោយប្រសិទ្ធ ភាព និងបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងពេលខាងមុខនេះ ហើយមុនបង្អស់គឺត្រៀមរៀបចំឲ្យបានល្អការងារបោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។

អញ្ជើញរាយការណ៍នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានមានប្រសាសន៍ថា ចំនួនករណីឆ្លងថ្មីជំងឺកូវីដ ១៩ នៅវៀតណាមអាចបន្តកើនឡើង ប៉ុន្តែករណីថ្មីទាំងអស់ ត្រូវបានកំណត់ប្រភពឆ្លងគឺពីទីតាំងផ្ទុះជំងឺ ហើយត្រូវបានធ្វើចត្តាឡីស័កតាមរយៈការកំណត់មុខសញ្ញាជា F1៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

នារសៀលថ្ងៃទី ២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតស្តីពីលទ្ធផលនៃការបោះឆ្នោត និងបញ្ជីឈ្មោះសមាជិក សមាជិកាជាប់ឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី ១៦។

Top