14/04/2021 13:05 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលផ្ញើសារលិខិតអបអរសាទរជនរួមជាតិខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២១

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២១ លោកនាយករដ្ឋមន្រ្តីវៀតណាមបានអញ្ជើញផ្ញើសារលិខិតអបអរសាទរដល់ប្រជាជននិងព្រះសង្ឃខ្មែរ។ 
 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២១ របស់ប្រជាជនខ្មែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញផ្ញើសារលិខិតអបអរសាទរដល់ប្រជាជននិងព្រះសង្ឃខ្មែរ។

នៅក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តីសូមជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុត ជូនចំពោះប្រជាជននិងព្រះសង្ឃខ្មែរ។ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ជាលើកដំបូង ប្រទេសវៀតណាមមានគម្រោងនិងកម្មវិធីគោលដៅជាតិ ដែលផ្តោតលើការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមទាំង មូលរបស់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដោយបានដាក់ចេញនូវគោលដៅជាក់ស្តែងជាច្រើន ដើម្បីដោះស្រាយបញ្ហាបន្ទាន់ នៅតំបន់មានជនជាតិភាគតិច និងតំបន់ដែលមានការលំបាក។ លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនទាំងមូលក្នុងការអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការការពារនិងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ប្រជាជនខ្មែរអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំឆ្លូវត្រីស័ក ដោយសុខសន្តិភាព ពោរពេញទៅដោយអត្ថន័យវប្បធម៌ រួមទាំងលើកកម្ពស់នូវអត្តសញ្ញាណនិងទំនៀមទម្លាប់ប្រពៃណីល្អប្រពៃរបស់ជនជាតិខ្លួន។ ទន្ទឹមនឹងនេះ ត្រូវបន្តលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីភាព សិក្សារៀនសូត្រហាត់ ពត់លត់ដំយ៉ាងសកម្ម រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅនិងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ