• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុង “កិច្ចសន្ទនា ២០៤៥”

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចសន្ទនា (រូបថត៖ VGP)
 

នារសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០២១ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុង “កិច្ចសន្ទនា ២០៤៥” ដោយមានការចូលរួមពីតំណាងសហគ្រាស បញ្ញវន្តឆ្នើម និងអ្នកជំនាញច្រើនរូប ដើម្បីស្តាប់មតិយោបល់របស់ឥស្សរជន បញ្ញាវ័ន្ត និងតំណាងអង្គភាពអាជីវកម្ម។

ថ្លែងមតិក្នុងឱកាសបើកកិច្ចសន្ទនា ២០៤៥ នេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា ឆ្នាំ ២០៤៥ គឺជាពេលវេលារំលឹកខួបលើកទី ៧០ ឯកភាពប្រទេសជាតិ ហើយ វៀតណាមមានជំនឿយ៉ាងមុតមាំថា បំណងប្រាថ្នារបស់លោកប្រធានហូជីមិញអំពីប្រទេស វៀតណាមរុងរឿងមួយ ប្រគៀកស្មារជាមួយមហាអំណាចលើទ្វីបទាំង៥ នឹងក្លាយជាការពិត។ ដើម្បីសម្រេចបានគោលបំណងនេះ យើងចាំបាច់ត្រូវបញ្ចេញរាល់ប្រភពធនធាន សក្តានុពល និងកៀរគររាល់កម្លាំងពលំរបស់ប្រជាជនវៀតណាមប្រមាណ ១០០ លាននាក់ រួមទាំងអាណិក ជនវៀតណាមនៅក្រៅប្រទេស។ លើសពីនេះទៀត យើងត្រូវតែចេះទាក់ទាញ ទទួលនិងពង្រីកធនធានអន្តរជាតិពីសមាហរណកម្មទៀតផង។

នៅឯកិច្ចសន្ទនា មេដឹកនាំនៃក្រុមសេដ្ឋកិច្ចជាច្រើនបានសម្តែងនូវការស្រុះចិត្តគំនិតចំពោះគោលដៅអំពីប្រទេសវៀតណាមមួយខ្លាំងមាំមួន ដែលលោកនាយករដ្ឋមន្រ្តីបានលើកឡើងនិងស្នើឱ្យរដ្ឋាភិបាលជំរុញការអភិវឌ្ឍឧស្សាហកម្មឧបត្ថម្ភ ក៏ដូចជាបង្កើតភាពប្រកួតប្រជែងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ផ្តល់អាទិភាពដល់ការវិនិយោគរឹងមាំនៅក្នុងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ជាពិសេស លើកកម្ពស់កម្លាំងផ្ទៃក្នុងដើម្បីស្វាគមន៍ទាក់ទាញកម្លាំងខាងក្រៅ។

សូមគូសបញ្ជាក់ថា “កិច្ចសន្ទនា ២០៤៥” នឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំលើប្រធានបទផ្សេងៗគ្នាជាច្រើន ដូចជាវប្បធម៌ សង្គម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខនិងការពារជាតិ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top