03/03/2021 13:47 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ធ្វើជាអធិបតីក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលប្រចាំខែកុម្ភៈ

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលបានបើកកិច្ចប្រជុំជាប្រចាំខែកុម្ភៈឆ្នាំ ២០២១ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។

នៅក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សាអំពីការវាយតម្លៃបំពេញបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២០ និងស្ថានភាពនៃការអនុវត្តផែនការឆ្នាំ ២០២១ ក៏ដូចជា លទ្ធផលនៃការអនុវត្តការកែសម្រួលផែនការវិនិយោគ សាធារណៈ លើថវិកាមជ្ឈិមឆ្នាំ ២០២០ រវាងក្រសួងស្ថាប័នមជ្ឈិមនិងមូលដ្ឋាន។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃថា នៅខែកុម្ភៈ ជាខែនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ហើយបក្សនិងរដ្ឋបានយកចិត្តទុកដាក់រៀបចំនិងថែទាំបុណ្យតេតសម្រាប់ប្រជាជន។ ពោលគឺ ថ្វីត្បិតតែក្នុងបរិបទនៃការឆ្លងរាលដាលជំងឺរាត ត្បាតក៏ដោយ ប៉ុន្តែបក្សនិងរដ្ឋបានថែទាំឲ្យគ្រួសារទាំងអស់អំណរបុណ្យតេតក្នុងក្តីសប្បាយ និងធានាសណ្តាប់ធ្នាប់សង្គម។

ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ ១៩ រដ្ឋាភិបាលបានដឹកនាំយ៉ាងប្តូរផ្តាច់ជាមួយនឹងបាវចនា គឺតាមដានស្នាម កំណត់តំបន់រាតត្បាត និងការចូលរួមយ៉ាងសកម្មពីតំបន់ ហើយរហូតមកដល់ពេលនេះ ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាន។ រដ្ឋាភិបាលក៏បានបញ្ជាណែនាំឲ្យក្រសួងសុខាភិបាលដើម្បីនាំចូលវ៉ាក់សាំងជាបន្ទាន់ ដើម្បីបម្រើប្រជាពលរដ្ឋនិងបានស្នើឲ្យក្រសួងសុខាភិបាលអនុវត្តន៍ការចាក់វ៉ាក់សាំងនៅសប្តាហ៍នេះឱ្យបានទាន់ពេលវេលាសម្រាប់ប្រជាជន។ រដ្ឋនឹងខិតខំប្រឹងប្រែងដើម្បីមនុស្សគ្រប់រូបសុទ្ធតែទទួលបានការចាក់វ៉ាក់សាំង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ