• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅទីក្រុង Da Nang

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតនៅទីក្រុង Da Nang
 

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនា និងជូនពរបុណ្យតេតចំពោះថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពមួយចំនួននៅ ទីក្រុង Da Nang។

នៅក្នុងជំនួបជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធទីក្រុង Da Nang នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលកងកំលាំងប្រដាប់អាវុធទីក្រុង Da Nang សម្រេចបានក្នុងឆ្នាំកន្លងមក ដោយរួមចំណែករក្សាសន្តិសុខនយោ បាយសណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាព។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុង Da Nang គឺជាតំបន់សំខាន់មួយដែលបានដើរតួនាទីដ៏សំខាន់អំពីសន្តិសុខនិងការពារជាតិ។ ដូច្នេះកងកម្លាំងប្រដាប់អាវុធតែងតែត្រៀមខ្លួនជាស្រេចចំពោះគ្រប់ស្ថានភាពដែលអាចកើតមានឡើង។ កងកម្លាំងនីមួយៗត្រូវមានផែនការជាក់លាក់ក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូលយ៉ាងរឹងមាំ។ ចំពោះស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើតនោះ កងយោធភូមិទី ៥ និងបណ្ដា កងកំលាំងប្រដាប់អាវុធទីក្រុងត្រូវតែមានផែនការ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

ពង្រឹងទំនុកចិត្តនិងរួមដៃគ្នាឆ្ពោះទៅសណ្តាប់ធ្នាប់អន្តរជាតិដ៏យុត្តិធម៌និងមនុស្សសាស្ត្រជាង

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុង វៀត បានសង្កត់ធ្ងន់ថា ការចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ជាក់ពីសារៈសំខាន់ដែលបក្សនិងរដ្ឋវៀតណាមចំពោះពហុភាគីនិយម និងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិ។

Top