11/10/2020 15:18 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយតំណាងឆ្នើមៗក្នុងការងារ “ចលនាមហាជនយ៉ាងប៉ិនប្រសប”


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងជំនួបនេះ។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបសំណេះសំណាលជាមួយតំណាងឆ្នើមៗនៃការងារ “ចលនាមហាជនយ៉ាងប៉ិនប្រសប” ចំនួន២០០នាក់។

ថ្លែងនៅជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការងារចលនាមហាជនបានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យសង្គមមានស្ថិរភាព ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ហើយលើកកំពស់ប្រសិទ្ធភាពក្នុងការប្រតិបត្តិរបស់ប្រព័ន្ធនយោបាយចាប់ពីថ្នាក់មូលដ្ឋាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញលើកសំណើថា៖
“អាជ្ញាធរនិងគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ការងារចលនាមហាជន។ យើងត្រូវតែផ្ទៀងស្ដាប់បំណងប្រាថ្នារបស់ប្រជាជនក្នុងការតាក់តែងគោលនយោបាយ ក៏ដូចជាក្នុងកាប្រតិបត្តិទៀតផង”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានសម្ដែងនូវគោលបំណងចង់ពង្រីកគំរូថ្មីៗនិងរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិតក្នុងការងារ “ចលនាមហាជនយ៉ាងប៉ិនប្រសព” សំដៅបង្កើតឡើងទំនុកចិត្តចំពោះប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ