17/09/2020 15:26 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ បែលហ្ស៊ិកនិងវិនិយោគិនអឺរ៉ុប

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់វិនិយោគិនបរទេសនិងក្រុមហ៊ុនបរទេស ជាពិសេសសហគមន៍អឺរ៉ុប ដែលមានសក្តានុពលនិងបច្ចេកវិទ្យាខ្ពស់ សម្រាប់ការបណ្តាក់ទុនវិនិយោគនៅវៀតណាម។
 

ទិដ្ឋភាពនៃជំនួប (រូបថត៖  VGP/Quang Hiếu)



នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតហូឡង់ លោកស្រី Elsbeth Akkerman ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកលោក Paul Jansen និងវិនិយោគិនសហភាពអឺរ៉ុប (EU) ដែលមានបំណងចង់វិនិយោគលើគម្រោងការ មជ្ឍមណ្ឌលដឹកជញ្ចូន Cai Mep Ha ដែលមានតម្លៃជិត ១ ពាន់លានដុល្លារអាមេរិក នៅខេត្ត Ba Ria - Vung Tau ភាគខាងត្បូងនៃប្រទេសវៀត ណាម។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀត ណាមតែងតែបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់វិនិយោគិនបរទេសនិងក្រុមហ៊ុនបរទេស ជាពិសេសសហគមន៍អឺរ៉ុប ដែលមានសក្តានុពលនិងបច្ចេកវិទ្យាខ្ពស់ សម្រាប់ការបណ្តាក់ទុន វិនិយោគនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់វិនិយោគិនទៅក្នុងគម្រោង Cai Mep Ha ដោយស្មារតី “ដឹកជញ្ជូនបៃតង” ដោយអភិវឌ្ឍន៍ logistic ក្នុងការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបនិងពិភពលោកទាំងមូល។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប៊ែលហ្សិកនិងហូល្លង់ ជួយឧបត្ថម្ភដល់វៀតណាម បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ប្រកបដោយប្រសិទ្ធភាព (រូបថត៖  VGP/Quang Hiếu)


លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងប៊ែលហ្សិកនិងហូឡង់ នៅឯបណ្តាវេទិកាពហុភាគីនិងអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) និងអាស៊ាន - EU។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសទាំងពីររួមជាមួយសហភាពអឺរ៉ុប ដើម្បីឡើងសំឡេងឲ្យកាន់តែរឹងមាំថែមទៀត ក្នុងកិច្ចការពារលក្ខណៈគោរពច្បាប់នៅតាមតំបន់សមុទ្រនិងមហាសាគរ ក៏ដូចជាគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានក្នុងបញ្ហាសមុទ្រខាងកើត។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យប៊ែលហ្សិកនិងហូល្លង់ ជួយឧបត្ថម្ភដល់វៀតណាម បង្កើនសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ប្រកបដោយប្រសិទ្ធភាព។
 

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវកិត្តិយស (រូបថត៖  VGP/Quang Hiếu)


ធ្វើការផ្លាស់ប្តូរមតិលើគម្រោងកិច្ចសហប្រតិបត្តិការ logistic កំពង់ផែ ឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkerman បានបញ្ជាក់ថា រដ្ឋាភិបាលហូឡង់គាំទ្រដល់គម្រោងនេះដែលបង្ហាញតាមរយៈការដែលធនាគារអភិវឌ្ឍន៍ហូឡង់បានសន្យាចូលរួមចំណែកដើមទុន ១០ ភាគរយសម្រាប់វិនិយោគលើគម្រោងនេះ។ រួមជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតបែលហ្ស៊ិក លោក Paul Jansen ក៏បានបញ្ជាក់ផងដែរថា សម្ព័ន្ធក្រុមហ៊ុនវិនិយោគអន្តរជាតិប៊ែលហ្សិកនឹងចូលរួមវិភាគទានដើមទុនដល់គម្រោងនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ