26/07/2020 13:56 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីបង្ការទប់ស្កាត់នៃការឆ្លងកូវីដ-១៩

នាព្រឹកថ្ងៃទី ២៥ ខែកក្កដា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលអំពីការបង្ការទប់ស្កាត់នៃការឆ្លងកូវីដ-១៩។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ


អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា នាពេលថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងនិងរាំងស្កាត់ ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ -១៩។ យ៉ាងណាមិញ វៀតណាមមានព្រំប្រទល់ជាប់ព្រំដែនគោក និងសមុទ្រផង ហេតុដូច្នេះការគ្រប់គ្រងជួបការលំបាកមិនតិចឡើយ។ ជាមួយនឹងជោគជ័យនៃការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនោះ ដំបូងឡើយ វៀតណាមបានអនុញ្ញាតឱ្យអ្នកជំនាញបរទេសចូលមកប្រទេស ដើម្បីធ្វើការនិងទទួលពលរដ្ឋវៀតណាមនៅបរទេសឱ្យវិលត្រឡប់មកប្រទេសវិញ។ មុខសញ្ញាទាំងនេះ ត្រូវបានអនុវត្តវិធានការធ្វើចត្តាឡីស័កយ៉ាងមឺងមាត់ ដោយធានាថា បើមានករណីឆ្លងជំងឺក៏មិនអាចឆ្លងរាលដាលទៅដល់សហគមន៍ឡើយ។ ទាក់ទិននឹងករណីវិជ្ជមាននឹងកូវីដ-១៩ នៅទីក្រុង Da Nang នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងថា នេះជាប្រការដែលយើងមិនចង់បានទេ ប៉ុន្តែត្រូវការអាកប្បកិរិយាស្ងប់ស្ងាត់ ដាក់ចេញវិធានការចាំបាច់  ជាពិសេសកុំឲ្យឆ្លងរាលដាលដល់សហគមន៍៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ