• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់គម្រោងអាកាសយានដ្ឋាន Long Thanh

 ការពិនិត្យ និងដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញសម្រាប់តំបន់ ដូចជាខេត្ត Dong Nai គឺមានសារៈសំខាន់ណាស់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai (រូបថត៖ VOV)



នាព្រឹកថ្ងៃទី ២១ ខែកក្កដា នៅខេត្ត Dong Nai  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងគណៈប្រតិភូនៃរដ្ឋាភិបាល បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃ ដំណើរការសាងសង់តំបន់តាំងទីលំនៅថ្មីនៅឃុំ Loc An - Binh Son ដែលជាផ្នែកមួយនៃគម្រោងអាកាសយានដ្ឋាន Long Thanh។

ក្នុងជំនួបធ្វើការ ជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Dong Nai នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ ដោយមានទ្រង់ទ្រាយសេដ្ឋកិច្ចជាង ១៧ ពាន់លានដុល្លារអាមេរិកនិងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ប្រហែល ៥.៣០០ ដុល្លារអាមេរិកនោះ ខេត្ត Dong Nai ដែលជាខេត្តមានការរួមចំណែកសំខាន់ដល់សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។ ហេតុដូច្នេះ ការពិនិត្យនិងដោះស្រាយរាល់បញ្ហាដែលបានដាក់ចេញសម្រាប់តំបន់ ដូចជាខេត្ត Dong Nai គឺមានសារៈសំខាន់ណាស់។

“ការបើកចំណាយដើមទុនវិនិយោគសាធារណៈគឺជាការងារបន្ទាន់របស់មូលដ្ឋាន រួមទាំងខេត្ត Dong Nai តែម្តង ហើយនេះគឺជា “ការជំរុញ” ដ៏ខ្លាំងក្លាមួយ ដើម្បីខេត្ត Dong Nai បង្កើនកំណើននិងជំរុញវឌ្ឍនភាពនៃគម្រោងអាកាសយានដ្ឋាន Long Thanh ក្នុងនោះមានការរំដោះផ្ទៃដី ដើម្បីត្រៀមផ្ទៃដីសម្រាប់គម្រោងនេះ។ ទន្ទឹមជាមួយគ្នានោះ ប្រាក់ចំនួន ២៣.០០០ ពាន់លានដុង បើកចំណាយសម្រាប់រំដោះផ្ទៃដីមិនត្រឹមតែដើម្បីបម្រើដល់គម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតកម្លាំងចលករសម្រាប់កំណើនរបស់ខេត្ត Dong Nai ទៀតផង”។ នេះបើ យោងតាមប្រសាសន៍របស់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top