15/07/2020 15:16 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ ប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រជាជាតិកត់ត្រាសញ្ញាសម្គាល់របស់ជំនាន់យុវជនស្ម័គ្រចិត្ត


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧០ទិវាប្រពៃណីរបស់កម្លាំងយុវជនស្ម័គ្រចិត្តវៀតណាម (ថ្ងៃទី១៥ កក្កដា)។ 
 
ប្រសូត្រឡើងក្នុងដំណាក់កាលនៃការតស៊ូប្រឆាំងអាណានិគមនិយមបារាំង ក្រោមការដឹកនាំនិងបំប៉ន់របស់លោកប្រធានហូជីមិញ កម្លាំងយុវជនស្ម័គ្រ ចិត្តជាមនុស្សវ័យក្មេងដែលមិនភ័យខ្លាចការលំបាកលំបិន ត្រៀមខ្លួនជា ស្រេចលះបង់ដើម្បីមាតុភូមិនិងប្រជាជន។ ដោយមានជំនឿជាក់និងភាព ស្មោះត្រង់ជាដាច់ខាតចំពោះមាតុភូមិ កម្លាំងយុវជនស្ម័គ្រចិត្តមិនអើពើដល់ ពលីកម្ម ត្រៀមខ្លួនជាស្រេចទៅកាន់តំបន់លំបាកបំផុតដើម្បី ប្រយុទ្ធ បម្រើការប្រយុទ្ធ កសាង ការពារមាតុភូមិនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ អញ្ជើញថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រជាជាតិបានកត់ត្រា ជំនាន់យុវជនស្ម័គ្រចិត្តមួយដែលពោរពេញទៅដោយស្មារតីស្នេហាជាតិ មិន ភ័យខ្លាចការលំបាកលំបិន ត្រៀមខ្លួនជាស្រេចពលីជីវិតរបស់ខ្លួនដើម្បីបុព្វ ហេតុរំដោះជាតិ។ ក្រោយរយៈពេល៧០ឆ្នាំ កម្លាំងយុវជនស្ម័គ្រចិត្តនោះ កាន់តែរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបង្ហាញបាននូវកម្លាំងនិងឆន្ទៈ មោះមុតរបស់ជំនាន់​យុវវ័យវៀត​ណាម​ក្នុងបុព្វហេតុតស៊ូរំដោះនិង កសាងប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖
 
“រាល់ជ័យជំនះដ៏ត្រចះត្រចង់ក្នុងអំឡុងពេលតស៊ូការពារមាតុភូមិ សុទ្ធ តែមានការរួមចំណែកយ៉ាងសំខាន់ក៏ដូចជាការលះបង់យ៉ាងធំធេងរបស់ កម្លាំងយុវជនស្ម័គ្រចិត្តដែរ។ នៅតាមទីកន្លែងដ៏សាហាវបំផុតក្នុងសង្គ្រាម ដែលត្រូវបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតដោយគ្រាប់បែកមីននោះ ក៏ជាទី កន្លែងដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់បំផុតនូវលទ្ធិវីរបដិវត្តន៍ ឆន្ទៈប្ដេជ្ញា ប្រយុទ្ធប្ដេជ្ញាឈ្នះសត្រូវ ស្មារតីសុទិដ្ឋិនិយមស្រឡាញ់ជីវិត ចំណងយុទ្ធមិត្ត យ៉ាងជ្រាលជ្រៅនិងសេចក្ដីស្នេហាគូស្រកយ៉ាងស្មោះសរបរិសុទ្ធរបស់កម្លាំង យុវជនវៀតណាម”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ