04/05/2020 10:57 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សំណង់ចរាចរណ៍សំខាន់ៗ នៅទីក្រុង Hai Phong


 លោកនាយរដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមពិធីកាត់ខ្សែបូរបើកឲ្យធ្វើចរាចរណ៍នៃគម្រោងវិនិយោគកសាងទីប្រសព្វ Nam Cau Binh (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​ពិធី​បើក​ការដ្ឋាន​ សាងសង់ខ្សែផ្លូវ និងតំប​ន់អភិរក្សវាលបង្គោល Cao Quy នៅឃុំ Lie​n Khe ស្រុក Th​uy Nguyen ​ទីក្រុង Hai Phong។ 

អញ្ជើញ​ថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានរំលឹក​ឡើង​វិញ​នូ​វ​ជ័យ​ជំនះ​ដ៏ត្រ​ចះត្រ​ចង់ចំនួន​៣ លើកនៅលើទន្លេ Bach Dang ដោយចាត់ទុកនោះគឺជារូបភាពដ៏រស់រវើក និងជានិមិត្តរូប​នៃស្មារតី​អង់​អាច​ក្លាហានមោះមុត និងសាមគ្គីភាពរបស់​ប្រជាជាតិវៀតណាម។
 
លោកនាយករដ្ឋមន្រ្តី​មានប្រសាសន៍ថា តំបន់កេរ្តិ៍ដំណែលបុរាណវិទ្យាវាលស្រែ Cao Quy រួមជាមួយកេរ្តិ៍ដំណែល​វាល​បង្គោល​នៃរាជវង្ស Tran ដែលត្រូវបាន​រកឃើញនៅតំបន់ជុំវិញ នៅខេត្ត Quang Ninh និង​ខេត្ត Hai Duong  គឺជាប្រភពឯកសារ​ប្រវត្តិសាស្ត្រនិងវត្ថុតាងពិតៗ ដ៏ថ្លៃថ្លាដែលរួមចំណែកទៅក្នុងការស្រាវជ្រាវ អំពី​ប្រវត្តិសាស្ត្រ​តស៊ូ​ប្រឆាំង​ខ្មាំងសត្រូវឈ្លានពានរបស់ប្រជាជាតិ។ ការអភិរក្សនិងពង្រីកតម្លៃ​នៃកេរ្តិ៍ដំណែលបុរាណ​វិទ្យាវាល​ស្រែ ​Cao Quy នឹងរួមចំណែកពង្រឹងនិងពង្រីកតម្លៃបេតិកភ័ណ្ឌវប្បធម៌នៅស្រុក Thuy Nguyen និយាយដោយ ឡែក​និង​ទីក្រុង Hai Phong និយាយរួម។ នេះជាភារកិច្ចដ៏សំខាន់ដែលមិនត្រឹមតែមានអត្ថ ន័យខាង​ប្រវត្តិ​សាស្ត្រ​ប៉ុណ្ណោះទេ ​ថែមទាំងមានអត្ថន័យអប់រំដ៏ធំធេងខាងនយោបាយ សតិអារម្មណ៍និ​ងប្រពៃណីផងដែរ។
 
មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម​ពិធី​បើក​ឲ្យធ្វើចរាចរណ៍​នៃគម្រោង​វិនិយោគកសាងចំណុចប្រសព្វស្ពាន Binh ខាងត្បូ​ងនៃទីក្រុង Hai Phong។​ នេះជា​ចំណុច​ប្រសព្វគ្នា​ នៃផ្លូវចែកជា ៦ ចូលក្នុងមជ្ឈមណ្ឌល​ទីក្រុង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ