29/04/2020 14:51 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ វៀតណាមបានរុញថយក្រោយ COVID-19 ជាសារវ័ន្ត

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមមានប្រជាជនជិត ១០០ លាននាក់ប៉ុន្តែមានតែ ២៧០ ករណីដែលឆ្លង COVID-19 និងគ្មានអ្នកស្លាប់ ហើយអត្រាអ្នកឆ្លងគឺទាបបំផុតនៅលើពិភពលោក។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hiếu )


នារសៀលថ្ងៃទី ២៨ ខែមេសា នៅទីក្រុងហាណូយ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋាភិបាលស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងនឹង COVID-19 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃថា វៀតណាមបានរុញថយក្រោយជាសារវ័ន្ត COVID-19 ហើយកិច្ចប្រជុំនេះ បន្តធ្វើការពិភាក្សានិងបន្ធូរបន្ថយការរិតត្បិត សម្រាប់សកម្មភាពផលិតកម្មអាជីវកម្មដើម្បីបង្កើតការងារធ្វើស្ថេរភាពផលិតកម្មនិងជំរុញកំណើន។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមមានប្រជាជនជិត ១០០ លាននាក់ប៉ុន្តែមានតែ ២៧០ ករណីដែលឆ្លង COVID-19 និងគ្មានអ្នកស្លាប់ ហើយអត្រាអ្នកឆ្លងគឺទាបបំផុតនៅលើពិភពលោក។ លទ្ធផលទាំងនេះគឺដោយសារមានប្រព័ន្ធនយោបាយរឹងមាំដែលមានការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ប្រកប ដោយប្រសិទ្ធិភាព។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ថា រហូតមកដល់ពេលនេះ វៀតណាមបានផលិតចេញនូវផលិតផលជីវសាស្រ្តសម្រាប់ការធ្វើតេស្ត ដើម្បីជំនួសឲ្យប្រភពនាំចូលពីបរទេស ហើយកំពុងត្រូវបានប្រើប្រាស់នៅវៀតណាមសម្រាប់ការធ្វើតេស្តរកវីរុស SARS-CoV-2។ គុណសម្បត្តិនៃផលិតផលទាំងនេះ គឺមានតម្លៃសមរម្យ គុណភាពដូចគ្នានឹងផលិតផលអន្តរជាតិដែរ។ ថ្មីៗនេះ វិទ្យាស្ថានអនាម័យនិងរោគរាតត្បាតមជ្ឈិម បានសហការជាមួយសាកលវិទ្យាល័យ Nagasaki នៃប្រទេស ជប៉ុន ដើម្បីស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលជីវសាស្រ្តសម្រាប់ការធ្វើតេស្តមួយដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ