04/12/2019 11:45 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ផ្ញើសារលិខិតលើកទឹកចិត្តដល់ក្រុមកីឡាវៀតណាម ដែលចូលរួម Sea Game 30


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ផ្ញើសារលិខិតលើកទឹកចិត្តដល់ក្រុមកីឡាវៀតណាម ដែលចូលរួម Sea Game 30
 

នាយប់ថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានផ្ញើសារ​លិខិត​អបអរ​សាទរ​និង​លើក​ទឹក​ចិត្តដល់ប្រធានក្រុមគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo រួមទាំង​ក្រុម​កីឡាក​រ​វៀតណាមទាំងអស់ ដែលកំពុងចូលរួមមហោស្រពកីឡា អាស៊ីអាគ្នេយ៍ឆ្នាំ ២០១៩ (Sea Game 30)។
 
ក្នុងសារលិ​ខិត ដែលផ្ញើជូនលោក Park Hang-seo នោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជួនពរ​ដល់​លោក​ Park Hang-seo រួមទាំងក្រុមគ្រូបង្វឹក និងក្រុមកីឡាករជម្រើសជាតិវៀតណាមទាំងអស់ ទទួលឲ្យ​បាន​​សមិទ្ធិ​ដ៏ធំធេង ថែមទៀតផងដែរ។
 
ក្នុងសារ​លិខិត ដែលផ្ញើជូនក្រុមកីឡា វៀតណាមនោះ លោកនាយករដ្ឋ​មន្រ្តីបាន​កោត​សរសើរ​ចំពោះ​មស​មិទ្ធិ​ដំបូង​របស់​កម្មាភិបាល គ្រូបង្វឹក និងកីឡាករវៀតណាម ដែលបានចូលរួម Sea Game 30 ជាពិសេស​គឺ​ក្រុម​កីឡាការិនី​បាល់ទាត់ជម្រើសជាតិវៀតណាម។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថាក្រោមការដឹកនាំរបស់គ្រូបង្វឹក Mai Duc Chung ​នោះ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាម បន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងប្រកួត ដើម្បី​បន្ត​ទទួល​បានមេដាយមាស Sea Game ប្រកបដោយជោគជ័យ។ លើសពីនេះទៅទៀត លោក នាយក​រដ្ឋមន្រ្តី​បាន​សង្កត់ធ្ងន់ថា៖ ប្រទេសទាំងមូលតែងតែគាំទ្រដល់ក្រុមកីឡាករវៀតណាម ហើយទន្ទឹងរង់ចាំ​ជ័យ​ជំនះ​ថ្មីៗ ដើម្បី​មានមោទនភាពជាតិ​ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ