24/11/2019 17:13 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបរិច្ចាគសមិទ្ធិផលនៃការស្រាវជ្រាវបេតិកភណ្ឌវប្បធម៌អរូបី

នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបរិច្ចាគសមិទ្ធិផលនៃការស្រាវជ្រាវបេតិ កភ័ណ្ឌវប្បធម៌អរូបី ដោយអ្នកស្រាវជ្រាវប្រជាប្រិយ លោក Nguyen Hai Lien បរិច្ចាគដល់វិទ្យាស្ថានវប្បធម៌និងសិល្បៈជាតិវៀតណាម។


លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានជូនផ្កាដល់អ្នកស្រាវជ្រាវវប្បធម៌លោក Nguyen Hai Lien (រូបថតៈ TTXVN)

លោក Nguyen Hai Lien មានដើមកំណើតនៅខេត្ត Quang Nam ដែលជាស្រុកកំណើតរបស់សិល្បៈចម្រៀង Bai Choi។ នៅឆ្នាំ ១៩៥៤ លោកបានទៅកាន់ភាគខាងជើងវៀតណាម ហើយលោកគឺជាតួអង្គទីមួយក្នុងចំណោមក្រុមសិល្បៈច្រៀងចម្រៀង bai choi នៃអន្តរភូមិភាគទី៥។ នៅឆ្នាំ ១៩៧៥ លោកបានទៅបំពេញការងារភាគខាងត្បូង បន្ទាប់មកលោកបានត្រលប់មកកាន់ខេត្ត Thuan Hai  ដើម្បីបង្កើតក្រុមល្ខោន Thuan Hai។ ចាប់ពីពេលដែលបានវិលត្រឡប់ទៅខេត្ត Thuan Hai វិញ ជាតំបន់មួយដែលមានមរតកចាម និងមានវប្បធម៌ចាម Raglai អភិវឌ្ឍន៍ដ៏សម្បូរបែបនោះ លោកមានឱកាសរៀននិងស្រាវជ្រាវច្រើនផងដែរ។ តាមរយៈការខិតខំឥតឈប់ឈរ លោកទទួលបានសមិទ្ធិផលស្រាវជ្រាវគួរអោយកត់សម្គាល់។

នៅឯពិធីបរិច្ចាគនេះ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះចំណង់ចំណូលចិត្តនិងការរួមវិភាគទានដ៏ធំធេងរបស់អ្នកស្រាវជ្រាវ Nguyen Hai Lien ចំពោះបុព្វហេតុនៃការបង្កើននូវសម្បត្តិវប្បធម៌ដ៏សម្បូររបស់ជនជាតិវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានសន្យាថា គម្រោងនេះនឹងបន្តត្រូវបានវិនិយោគនៅ​ក្នុងការអភិរក្ស ការអភិវឌ្ឍន៍ ការផ្សព្វផ្សាយនិងការអនុវត្តសមស្របក្នុងចំណោមប្រជាជនជាក់ជាពុំខាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ