• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបអ្នកជំនាញអន្តរជាតិ ដែល​ចូលរួមវេទិកាកំណែទម្រង់ និង អភិវឌ្ឍន៍វៀតណាមឆ្នាំ ២០១៩

លោកស្រី Pinelope Goldberg អនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (WB) បានលើកច្បាស់ថា ធនាគារពិភពលោកមានទំនាក់ទំនងជិតស្និទ្ធិជាមួយវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc  និងលោកស្រី Pinelope Goldberg អនុប្រធានជាន់ខ្ពស់
ប្រធានផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (WB) (http://www.daibieunhandan.vn)

 

នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបតំណាងអង្គការ និងវាគ្មិនអន្តរជាតិ ដែលបានចូលរួមវេទិកាកំណែទម្រង់ និងអភិវឌ្ឍន៍ វៀតណាមឆ្នាំ ២០១៩ ។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Pinelope Goldberg អនុប្រធានជាន់ខ្ពស់ ប្រធានផ្នែកសេដ្ឋកិច្ចរបស់ធនាគារពិភពលោក (WB) បានលើកច្បាស់ថា ធនាគារពិភពលោកមានទំនាក់ទំនងជិតស្និទ្ធិជាមួយវៀតណាម។ លោកស្រីមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាថែមទៀតជាមួយវៀតណាមនាពេលខាងមុខ។ លោកស្រី Pinelope Goldberg បានចាត់ទុកថា វៀតណាមគឺជាគំរូមួយប្រកបដោយជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ជាការឆ្លើយតប នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍនិងធ្វើសមាហរណកម្មពិភពលោក។ នៅក្នុងដំណើរការនេះវៀតណាមបានផ្ទៀងស្ដាប់រាល់មតិយោបល់របស់សហគមអន្តរជាតិ។ ក្នុងដំណាក់កាលនេះ វៀតណាមត្រូវដាក់ចេញនូវគោលនយោបាយសមស្រប ដើម្បីអភិវឌ្ឍន៍និងប្រយុទ្ធប្រឆាំងនឹងពួករលួយ។លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ធនាគារពិភពលោកក្នុងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top