17/09/2019 21:08 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើក ការដ្ឋានសាងសង់ខ្សែផ្លូវ Cam Lo – La Son នៃគម្រោងផ្លូវហាយវ៉ៃជើង-ត្បូង


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ VGP)

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ពិធីបើកការដ្ឋានសាងសង់គម្រោងសមាសភាពនៃគម្រោងផ្លូវហាយវេជើង-ត្បូង ភាគខាងកើតដំណាក់កាល២០១៧-២០២០ កំណាត់ Cam Lo – La Son ដែលឆ្លងកាត់ខេត្ត Quang Tri និងខេត្ត Thua Thien Hue បានប្រព្រឹត្តទៅនៅឃុំ Cam Hieu ស្រុក Cam Lo ខេត្ត Quang Tri។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញចូលរួមព្រឹត្តិការណ៍នេះហើយប្រគល់ភារកិច្ចអោយ បណ្ដាអង្គភាពដែលចូលរួម សាងសង់គម្រោងសំខាន់នេះ។

អញ្ជើញថ្លែងនៅពិធីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើអត្ថន័យយុទ្ធសាស្ត្រនៃផ្លូវហាយវេជើង-ត្បូង ដែលត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់ ផ្ដល់អាទិភាពវិនិយោគ។ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ការកសាងផ្លូវហាយវេនេះគឺសំដៅជំរុញយ៉ាងខ្លាំងក្លានូវការតភ្ជាប់រវាងខេត្តក្រុងនិងតំបន់សេដ្ឋកិច្ចសំខាន់ៗទូទាំងប្រទេស តាមនោះរួមចំណែកអភិវឌ្ឍ ប្រទេសជាតិ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកសរសើរក្រសួងគមនា គមន៍ដឹកជញ្ជូននិងក្រសួង ស្ថាប័នទាក់ទិននានា ដោយបានត្រៀមរៀបចំយ៉ាងល្អនូវលក្ខខ័ណ្ឌបច្ចេកទេសទាំងអស់តាមបទបញ្ញត្តិរបស់រដ្ឋដើម្បី​បើក​ការដ្ឋានសាងសង់គម្រោង ព្រមទាំងលើកសរសើរកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិង ប្រជាជននៃខេត្ត Quang Tri និងខេត្ត Thua Thien Hue ដោយបានសម្រេចរួច រាល់ការរំដោះផ្ទៃដីសម្រាប់គម្រោងផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយ អាជ្ញាធរគ្រប់ជាន់ថ្នាក់នៃខេត្តទាំងពីរនេះត្រូវការយកចិត្តទុកដាក់ ថែទាំ បង្ក លក្ខណៈងាយស្រួលចំពោះការរស់នៅ ការធ្វើផលិតកម្ម អាជីវកម្មនិងសេវាកម្ម ប្រកបដោយស្ថិរភាពសម្រាប់ប្រជាជននៅតំបន់ដែលត្រូវបានរំដោះផ្ទៃដី។ លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាន៍ថា គម្រោងសំខាន់ដំបូងនេះក៏ដូចជាផ្លូវហាយវេទាំងមូលដែលនឹងត្រូវបាន បើកការដ្ឋានសាងសង់នាពេលខាងមុខនោះត្រូវតែធានាល្បឿនដំណើរការ ក៏ដូច ជាគុណភាពសំណង់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ