06/08/2019 10:54 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារកណ្ដាលថៃ


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបជាមួយទេសាភិបាលធនាគារកណ្ដាល ថៃលោក Veerathai Santiprabhob (រូបថត៖ VGP)
 

 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹង បង្កគ្រប់​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ធនា​គារ​កណ្ដាល​ថៃ (BOT) ដើម្បីសហ ប្រតិបតិ្តការ​ជាមួយវៀតណាមប្រកបដោយ​ជោគ​ជ័យ ជាពិសេស​គឺ​គាំទ្រ​ចំ​ពោះ​ ​ការពង្រីកកិច្ចសហប្រតិបតិ្តការរវាងធនាគារ​មជ្ឈឹមវៀតណាម ជាមួយ BOT ក្នុង វិស័យ​ទូទាត់​អនឡាញ​ផងដែរ។
 
នាព្រឹក​ថ្ងៃទី៥ ខែសីហា ឆ្នាំ​២០១៩ នៅក្នុងជំនួបជាមួយទេសាភិបាលធនាគារកណ្ដាល ថៃលោក Veerathai Santiprabhob នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយដោយ ឃើញថា ធនាគារនៃប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបតិ្តការ ក៏ដូចជាចុះ ហត្ថលេខា​និ​ងអនុវត្តកិច្ចព្រមព្រៀងសំខាន់ជាច្រើន។ នេះជាការបោះជំហានដ៏ សំខាន់មួយដើម្បី​បង្កើត​ឡើង​បុព្វបទ​សម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមវៀតណាម- ថៃនាពេលខាងមុខ។ លោក​នាយក​រដ្ឋមន្រ្តី​វៀត​ណាម ជឿជាក់​ថា កិច្ចសហប្រតិ បតិ្តការរវាងធនាគារមជ្ឈឹមវៀតណាមជាមួយធនាគារកណ្ដាលថៃ ក៏ដូចជារវាង ប្រព័ន្ធ​ធនាគារនៃប្រទេសទាំងពីរ នឹងកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយ រួមចំណែក​កសាង​និង​ជំរុញ​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត ជាពិសេសគឺ​ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ។
 
នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹង បង្កគ្រប់​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ធនា​គារ​កណ្ដាលថៃ (BOT) ដើម្បីសហ ប្រតិបតិ្តការជាមួយវៀតណាមប្រកបដោយជោគជ័យ ជាពិសេស​គឺគាំទ្រ​ចំពោះ​ ការពង្រីកកិច្ចសហប្រតិបតិ្តការរវាងធនាគារមជ្ឈឹមវៀតណាមជាមួយ BOT ក្នុង វិស័យទូទាត់​អនឡាញ​ផង​ដែរ​។
 
ជាការ​ឆ្លើយតប ទេសាភិបាលធនាគារកណ្ដាលថៃលោក Veerathai Santiprabhob បានចាត់ទុកថា ភាគី​ទាំង​ពីរ​ចាំបាច់​ត្រូវ​ពង្រីកកិច្ចសហប្រតិបតិ្តការ ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារដើម្បីជួយ សម្រួលដល់​កិច្ច​សហប្រតិ​បតិ្តការ​សេដ្ឋកិច្ច​ ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសគឺកាត់បន្ថយការចំណាយនិងជួយសម្រួល ដល់​ការ​ទូទាត់​សម្រាប់​​វិនិយោគិន​ និងធុរជន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ