03/08/2019 10:28 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបឯកអគ្គរដ្ឋទូតអៀរឡង់


 លោកនាយករដ្ឋមន្រ្តីបានស្វាគមន៍ឯកអគ្គរដ្ឋទូតអៀរឡង់លោកស្រី Cait Moran  (រូបថតៈ VGP/Quang Hieu)
 

 នារសៀល​ថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៩ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Cait Moran ឯកអគ្គរដ្ឋទូត​អៀរឡង់​ប្រចាំនៅ​វៀត​ណាម ចូល​ជួប​សម្តែងការគួរសម និង​ជម្រាបលាបញ្ចប់អាណត្តិបេសកម្មការ​ទូតផងដែរ។ 
 
នៅក្នុងជំនួប​នេះលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអបអរសាទរ​ចំពោះ​ឯកអគ្គ​រដ្ឋទូត​អៀរ​ឡង់​ដែល​បាន​បញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀត ណាមប្រកបដោយជោគជ័យ ដោយរួមចំណែក​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរលើគ្រប់វិស័យ និងសង្កត់ធ្ងន់ថា វៀតណាមយក​ចិត្ត​ទុក​ដា​ក់​ខ្ពស់​ក្នុង​ការជំរុញ​ទំនាក់ទំនង​ជាមួយអៀរឡង់។ ដោយរីក​រាយដែលឃើញថាការ​ផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីមាន​ការរីក​ចម្រើន​យ៉ាង​ខ្លាំង​នៅក្នុងអាណត្តិរបស់លោកស្រីឯកអគ្គរដ្ឋទូត ​ពោលគឺក្នុងឆ្នាំ ២០១៨ បានឈានដល់កម្រិត១,​៩៣ ពាន់លាន​ដុល្លារ កើនឡើងជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០១៧។  លោកនាយក​រដ្ឋមន្រ្តីបាន​ថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាលអៀរឡង់​និយាយរួម​ និង​លោកស្រីឯកអគ្គរដ្ឋទូត​និយាយ​ដោយឡែក​ដែល​បាន​ជំរុញយ៉ាង​សកម្មសម្រាប់​ការចុះហត្ថលេខា លើកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរីវៀតណាម ​- អឺរ៉ុប​ (EVFTA) និង​ស្នើអោយ​អៀរឡង់​ បន្តប្រើឥទ្ធិពលដើម្បីសអ៊ឺរ៉ុបផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVF​TA ក្នុងឆ្នាំនេះតែម្តង។​
 
អញ្ជើញជាការឆ្លើយតប លោកស្រី​ឯកអគ្គរដ្ឋទូត​អៀរឡង់បាន​ថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​និង​ស្ថាប័នមានសមត្ថកិច្ចវៀតណាម ដែលបាន​ជួយគាំទ្រ​ដើម្បីលោកស្រី​អាចបំពេញភារ​កិច្ច​របស់​ខ្លួន​នៅវៀតណាម ប្រកបដោយជោគ​​ជ័យ។ លោកស្រីឯកអគ្គរដ្ឋទូត Cait Moran បានសង្កត់ធ្ងន់ថា​ ទោះបី​មាន​​ភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានកិច្ចសហប្រតិ បត្តិការជិត​ស្និទ្ធ​និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ពោលគឺ អៀរឡង់យកចិត្តទុក​ដាក់យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្មជាមួយវៀតណាម ហើយជាមួយ​នឹងការ​គាំទ្រ​ពីអាជ្ញាធ​រ​មាន​សមត្ថកិច្ច​នៅ​វៀត​ណាម​​នោះ អៀរឡង់បាន​បើកការិយាល័យពាណិជ្ជកម្មនៅទីក្រុងហូជីមិ​ញជាស្ថាពរហើ​យ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ