29/07/2019 14:48 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ បន្តផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងបែបផែនធ្វើសកម្មភាពរបស់សហជីព


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ vnanet.vn)
 

 នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ​អគ្គសហព័ន្ធពលករ វៀតណាម​បានរៀបចំ​ពិធី​រំលឹក​ខួប​លើទី​ ៩០ នៃទិវាបង្កើតសហជីបវៀ​ត​ណាម (ថ្ងៃទី ២៨ ខែកក្កដា)។
 
អញ្ជើញ​ថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ៖ ឆ្លង​កាត់​រយៈ​ពេល​ជាង​ ៩ ទសវត្សរ៍នៃការបង្កើតនិងអភិវឌ្ឍន៍មក សហជីពវៀតណាមបានរីកចម្រើនដោយឥតឈបឈរ រួមដំណើរ​ជាមួ​យប្រទេសជាតិ ហើយថែមទាំងជាមូលដ្ឋានគ្រឹះស្ថាននយោបាយ សង្គមដ៏រឹងមាំរបស់បក្ស និងរដ្ឋ។ លោក​នាយករដ្ឋមន្ត្រីបានចាត់ទុកថា សកម្មភាពសហជីព និងចលនាពលករជានិច្ចកាលប្រកាន់ ខ្ជាប់ខ្ជួនជាមួយ​គោលនយោបាយរបក្ស ក៏ដូចជាជីវភាពរស់នៅជាក់ស្ដែងផងដែរ។
 
ចំពោះតម្រូវ​ការនៃការជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិ ដែលកាន់​តែ​ស៊ីជម្រៅ​ និងជះឥទ្ធិពលដល់ បដិវត្តន៍ឧស្សាហកម្មលើកទី ៤ នេះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា អង្គការ​សហជីព​វៀត​ណាម ត្រូវផ្លាស់ប្ដូរយ៉ាងខ្លាំងក្លា និងលើគ្រប់ជ្រុងជ្រោយ ដើម្បីបន្តរក្សាយ៉ាងរឹងមាំ​ និង​ពព្រីក​សមិទ្ធិ​ផលដ៏ធំធេង ក៏ដូចជាប្រពៃណីដ៏ត្រចះត្រច់ ក្នុងរយៈពេល ៩០ ឆ្នាំ នៃការកសាង និងរីក​ចម្រើន​ផង​ដែរ​។
 
ដើម្បី​សម្រេចឲ្យបានគោលដៅទាំងនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានលើកសំណើរថា នារយៈ​ពេល​ខាង​មុខ សហជីពគ្រប់ជាន់ថ្នាក់ ត្រូវបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងជ្រួតជ្រាបយ៉ាងស៊ីជម្រៅទស្សនៈនិង គោល​នយោបាយរបស់បក្ស ជាពិសេសគឺ សេចក្ដីសម្រេច​ចិត្ត​ស្ដីពី​ការ​បន្ត​កសាង​វណ្ណៈកម្ម​ករ​វៀត​ណាម​ក្នុង​សម័យ​ពន្លឿន​ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មប្រទេសជាតិ។ ជាពិសេស លោកនាយករដ្ឋមន្ត្រី​បាន​ក្រឹន​រំលឹកទៅលើការអនុវត្តន៍ល្អនូ​វមុខងារស្នូលៗរបស់អង្គការ​សហជីព ពោលគឺ ជាតំណាង ​ថែទាំ ការពារ​សិទ្ធិ​​ផល​ប្រយោជន៍ស្របច្បាប់របស់ព​លករ ហើយថែមទាំងបន្តផ្លាស់ប្ដូរ​យ៉ាងខ្លាំង​ក្លានូវខ្លឹមសារ និង​បែប​ផែន​ធ្វើសកម្ម​ភាព​របស់សហជីព។ ទន្ទឹមនឹង​នេះ ផ្ដោតសំខាន់លើការអនុវត្តន៍រា​ល់ភារកិច្ចសំខាន់​ៗ ដែល​សមាជិក​សហជីប​ ពលករបានយកចិត្តទុ​កដាក់ ព្រមទាំងនាំមកនូវផលប្រយោជន៍សជូន​នយោ​ជិក និយោជក ក៏ដូច​ជាប្រទេស​ជាតិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ