19/07/2019 10:47 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ មន្ទីរពេទ្យ K ត្រូវជាកន្លែងដើម្បីអោយអ្នកជំងឺ “ប្រគល់ជូនក្ដីសង្ឃឹម-ទទួលបានជំនឿជាក់”


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ចើញសួរសុខទុក្ខអ្នកជំងឺជាកុមារនៅមន្ទីរពេទ្យ K (រូបថត៖ VGP)
 

 អញ្ជើញ​ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយគ្រូពេទ្យនិងបុគ្គលិក សុខាភិបាល​ម្នាក់ៗ​នៃ​មន្ទីរ​ពេទ្យ​ K ត្រូវតែជាទីបង្អែកដើម្បីលើ​កទឹកចិត្ត ចែក រំលែកនិង​រួមដំណើរជាមួយអ្នកជំងឺ ​អោយបាន​ត្រឹមត្រូវ​តាម​ស្មារតី​ “ប្រគល់ជូនក្ដី សង្ឃឹម​-​ទទួលបានជំនឿជាក់”។ 

នាព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួមពិធីរំលឹកខួបលើកទី៥០ទិវា បង្កើតមន្ទីរពេទ្យ K ហើយប្រគល់​គ្រឿង​ឥស្ស​រិយយស​ឯក​រាជ្យ​ថ្នាក់​ទី៣​។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយគ្រូពេទ្យនិងបុគ្គលិក សុខាភិបាល​ម្នាក់ៗ​នៃមន្ទីរ​ពេទ្យ​ K ត្រូវតែជាទីបង្អែកដើម្បីលើកទឹកចិត្ត ចែក រំលែកនិងរួមដំណើរជាមួយអ្នកជំងឺ អោយបាន​ត្រឹមត្រូវ​តាមស្មារតី “ប្រគល់ជូនក្ដី សង្ឃឹម-ទទួលបានជំនឿជាក់”។ លោកនាយករដ្ឋមន្រ្តី​អញ្ជើញ​មាន​ប្រសាសន៍​ថា​៖
 
“ជាមន្ទីរពេទ្យ​ជួរមុខក្នុងទូទាំងប្រទេសខាងបង្ការប្រឆាំងជំងឺមហារីក នា ពេលខាងមុខ មន្ទីរពេទ្យ K ត្រូវតែខិត​ខំប្រឹងប្រែង​ថែមទៀតដើម្បីក្លាយទៅជា មជ្ឈមណ្ឌលព្យបាលជំងឺម​ហារីកជួរមុខក្នុងតំបន់ ​ដ៏គួរ​អោយ​ជឿទុ​កចិត្តមិនត្រឹម តែចំពោះអ្នកជំងឺប៉ុណ្ណោះទេ​ ថែមទាំងចំពោះមិត្តរួមការងារនិងមិត្ត​ភក្តិអន្តរជាតិ ទៀត​ផង។ ជាពិសេសគឺ មន្ទីរពេទ្យ K ត្រូវការអនុវត្តន៍ដោយព្រមៗគ្នានូវវិធានការ ជាច្រើន​សំដៅ​លើក​កំពស់​គុណភាព​និងប្រសិទ្ធភាពក្នុងការពិនិត្យ ព្យាបាលជំងឺ ដោយទិសស្លោក យកអ្នកជំងឺជាមជ្ឈភាព យក​ប្រសិទ្ធភាពនៃការព្យាបាលនិង ការ​ពេញ​ចិត្ត​របស់​អ្នក​ជំងឺជា​រង្វាស់​ត​ម្លៃនិ​ង​គោល​ដៅដើ​ម្បីខិត​ខំប្រឹង​ប្រែងផ​ងដែ​រ។​ ទន្ទឹមនឹងនោះ បន្តពង្រីកប្រសិទ្ធភាពនៃមជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្ត មជ្ឈមណ្ឌលផ្សំឱសថ ព្រមទាំង​អនុវត្តន៍វិធីសាស្ត្រព្យាបាលជមងឺទំនើបៗរបស់ ពិភពលោក ផងដែរ”។
 
នាយករដ្ឋ​មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានស្នើអោយមន្ទីរ ពេទ្យ ត្រូវតែ​បន្តយក​ចិត្តទុក​ដាក់​ដល់​ការ​ធានាផលប្រយោជន៍សម្រាប់មុខសញ្ញា ដែលមានប័ណ្ណធានារ៉ាប់រងសុខាភិបាល មុខ​សញ្ញា​គោល​នយោបាយ​ ជាពិសេសគឺអ្នក ជំងឺក្រីក្រ ព្រមទាំងយកចិត្តទុកដាក់ដល់ការអនុវត្តការទទួលខុសត្រូវសង្គម ដោយកៀរ​គរប្រភពធនធាននានាដើម្បីជួយឧបត្ថម្ភដល់អ្នកជំងឺដែលមានស្ថាន ភាពរស់នៅលំបាក អ្នកជំងឺនៅតំបន់​ឆ្ងាយដាច់ស្រយាលនិងអ្នកជំងឺជាជនជាតិ ភាគតិចផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​​
 

បណ្តាព័ត៌មានបានផ្សាយ