12/07/2019 10:55 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍លោក Truong Hoa Binh សំណេះសំណាលអនឡាញជាមួយបណ្ដាកម្មាភិបាលនិងយុទ្ធជនដែលកំពុងបំពេញភារកិច្ចនៅសមុទ្រ (រូបថត៖ VGP)
 

 លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ កម្លាំង ប៉ូលីស​សមុទ្រ​វៀត​ណាម​បន្ត​ផ្ដោត​ទៅ​លើភារ​កិច្ច​ការ​ពារ​អធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព យុត្តាធិការជាតិ ការពារសន្តិសុខ ផលប្រយោជន៍ជាតិ ក៏ដូចជា ធន​ធាននិងបរិស្ថានសមុទ្រផងដែរ។
 
នាព្រឹកថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយ​ក​រដ្ឋ​មន្រ្តី​អចិន្រ្តៃយ៍​លោក Truong Hoa Binh បានអញ្ជើញជួប ធ្វើការជាមួយបញ្ជាការដ្ឋានប៉ូលីសសមុទ្រ វៀតណាម។ មុន​ពេល​ប្រព្រឹត្ត​ទៅជំនួប ធ្វើការនេះ នៅទីស្នាក់ការបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀតណាម លោកនាយក រដ្ឋមន្រ្តី​បានសំណេះសំណាលអនឡាញតាមរយៈប្រព័ន្ធផ្កាយរណបជាមួយ បណ្ដាកម្មា​ភិបាល​និង​យុទ្ធជន​នៅតាម​នាវា​ដែល​កំពុងបំពេញភារកិច្ចនៅសមុទ្រ។ លោកនាយករដ្ឋមន្រ្តីបាន​សួរសុខ​ទុក្ខយ៉ាង​ស្មោះស​រចំពោះជីវភាព​រស់នៅ​របស់​ កម្មាភិបាលនិងយុទ្ធជនគ្រប់រូប ព្រម​ទាំងកោតសរសើរបណ្ដាកម្មាភិបាលនិងយុទ្ធ ​ជនដោ​យបា​ន​ខិត​ខំប្រឹ​ងប្រែង​សហកា​រជាមួយកងកម្លាំងទាក់ទិននានា អ​នុវត្តន៍ ភារកិច្ចដែលបក្ស​និង​រដ្ឋប្រគល់​ជូនដោយ​ស្មារតីប្ដេជ្ញា​ប្រយុទ្ធ​ ប្ដេជ្ញាយកឈ្នះផងដែរ។
​ 
បន្ទាប់មក ​នៅក្នុង​ជំនួបធ្វើការជាមួយបញ្ជាការដ្ឋានប៉ូលីសសមុទ្រវៀត ណាម នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន​វាយតម្លៃខ្ពស់ហើយ សម្ដែងនូវមោទនភាពចំពោះកម្លាំងប៉ូលីសសមុ​ទ្រវៀតណាម ដែលបាន​ខិត​ខំ​​ប្រឹង ប្រែងជំនះពុះពារលើការលំបាក ដើម្បីសម្រេចភារកិច្ចដែលត្រូវបានប្រគប់ជូន យ៉ាងល្អប្រសើរ។ លោក​នាយ​ករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ កម្លាំង ប៉ូលីសសមុទ្រវៀត​ណាមបន្ត​ផ្ដោត​ទៅ​លើ​ភារ​កិច្ច​ការ​ពារអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យភាព យុត្តាធិការជាតិ ការពារសន្តិសុខ ផលប្រយោជន៍ជាតិ ក៏ដូចជា​ ធនធាននិងបរិស្ថានសមុទ្រផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ