28/05/2019 11:02 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាល​វៀតណាមអញ្ជើញទៅកាន់ព្រលានយន្តហោះអន្តរជាតិនៅរដ្ឋធានី Stockholm ប្រទេសស៊ុយអែត (រូបថត៖ VGP)
 

បន្ទាប់ពី​ទៅកាន់រដ្ឋធានី Stockholm នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ជួ​បសំ​ណេះសំ​ណាលជាមួយកម្មាភិបាល ​បុគ្គលិកនៃស្ថាន​ទូតក៏ដូច​ជាតំណាង​សហគមន៍​ជន​វៀត​ណាម​ដែល​កំ​ពុង​រស់​នៅ ​ធ្វើការនិងរៀនសូត្រនៅស៊ុយអែត។
 
នារសៀល​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំ​គណៈ​ប្រតិភូជាន់​ខ្ពស់​វៀតណាមបានអញ្ជើញទៅកាន់ព្រលាន យន្តហោះអន្តរជាតិ Stockholm Arlanda ចាប់ផ្ដើម​ដំណើរ​ទស្សន​កិច្ចជាផ្លូវការនៅ ប្រទេសស៊ុយអែតតាមការអញ្ជើញរបស់នាយ​ករដ្ឋមន្រ្តី ស៊ុយអែតលោក St​efan Lofvan​។
 
បន្ទាប់​ពីទៅកាន់រដ្ឋធានី Stockholm នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ជួប​សំណេះ​សំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតក៏ដូចជាតំណាងសហ គមន៍ ជនវៀត​ណាម​ដែល​កំពុង​រស់​នៅ ធ្វើការនិងរៀនសូត្រនៅស៊ុយអែត។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានជម្រាប ទៅកាន់​ជន​រួម​ជាតិ​អំពីស្ថាន​ភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយអំពាវ នាវអោយជនរួមជាតិ​ជំរុញ​ខ្លាំង​ថែម​ទៀត​នូវ​សកម្ម​ភាព​ឆ្ពោះមកស្រុកកំណើតវិញ ដោយរួមវិភាគ ទានបញ្ញានិងកម្លាំង​យ៉ាងសកម្ម​ទៅក្នុង​ដំណើរការ​កសាង​និង​ អភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ សាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុង ជីវភាពរស់នៅ ព្រម​ទាំង​ពង្រីក​ចំណងមិត្តភាពប្រពៃណីដែលថ្នាក់ដឹកនាំ​និង ប្រជាជននៃប្រទេសទាំង​ពីរវៀតណាម​និង​ស៊ុយ​អែត​បាន​កសាង​ឡើងក្នុងអំឡុងពេលរាប់សិបឆ្នាំ​កន្លង​ទៅផង​ដែរ។
 
តាមផែនកា​រ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញជួបច​រចាជា​មួយ​នាយក​រដ្ឋមន្រ្តី​ស៊ុយ​អែត​ លោក Stefan Lofven ចូល ថ្វាយបង្គំគាល់ព្រះមហាក្សត្រស៊ុយអែត។ លោកនាយករដ្ឋមន្ត្រី​វៀត​ណាម​នឹង​រួម​ ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ុយអែតអញ្ជើញចូលរួមវេទិកាធុរកិច្ច វៀតណាម-ស៊ុយអែត ជួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំនៃក្រុមហ៊ុនធំៗមួយចំនួនរបស់ស៊ុយអែត ដែ​លកំពុងធ្វើសកម្មភាពនៅវៀតណាម​ ហើយចូល​រួម​សកម្មភាពមួយចំនួន ផ្សេង​ៗទៀតផ​ង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ