25/05/2019 11:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ន័រវែស


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - ន័រវែស
 

ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រន័រវែស នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៩ តាមម៉ោង​តំបន់ នៅរដ្ឋធានីអូស្លូ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc និងគណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម បានចូលរួមវេទិកាធុរកិច្ចវៀតណាម - ន័រវែស ដោយមានការចូលរួមពីពាណិជ្ជករជាង ៣០០ នាក់និង​វិនិយោគិននៃប្រទេសទាំងពីរផងដែរ។
 
ថ្លែងនៅ​វេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជម្រាប​ជូន​ដល់​បណ្ដា​អង្គភាព​អាជីវកម្ម​និងវិនិយោគិនន័រវេសអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា បច្ចុប្បន្នវៀតណាមកំពុងផ្តោតលើការរក្សាអត្រាកំណើនខ្ពស់ពី ៦,៥% ទៅ ដល់ ៧% ក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីបន្តកែលំអ វិសាលភាព​សេដ្ឋកិច្ចនិង​ប្រាក់ចំណូល​មធ្យម​ក្នុង​ស្រុក​តែ​ម្តង​។ លោក​អញ្ជើញមានប្រសាសន៍ថា៖
 
“យើងផ្តោត​លើការទាក់ទាញប្រភពធនធានវិនិយោគនិងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ប៉ុន្តែ​ក្នុង​វិស័យ​​អាទិភាព​នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្របៃតង ការអភិវឌ្ឍ​ប្រភព​ធនធានមនុស្ស ដែលមានគុណភាពខ្ពស់ក្នុងបដិវត្ត ៤.០ ជាមួយនឹងសេដ្ឋកិច្ចឌីជីថល។ យើងសង្ឃឹមថា វិនិយោគិន ន័រវេសមានចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការ ជាពិសេសលើសេវាកម្មសមុទ្រមួយចំនួន ដែល​យើងនៅមានដែនកំណត់។ ចាប់ពីវេទិកានាថ្ងៃនេះ ខ្ញុំសង្ឃឹម​ថាសហគ្រាស​របស់​ប្រទេស​យើង​ទាំង​ពីរ​គឺ​ជា​ម្ចាស់​កម្មវត្ថុ​សំខាន់ក្នុងការសម្រេចបាន​ នូវភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ​ទ្វេភាគី”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ