03/05/2019 10:20 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើង “ពាក្យគន្លឹះ” ដើម្បីជំរុញសេដ្ឋកិច្ចឯកជន


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើ​ញថ្លែងមតិបើកវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០១៩
 

 នារសៀល​ថ្ងៃទី២ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានគណៈ កម្មការ​សេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh បានធ្វើ​ជាអធិបតី​នៃសម័យប្រជុំ​ពេញ​អង្គ​នៃវេ​ទិកា​សេដ្ឋកិច្ច​ឯកជន វៀត​ណាម​ឆ្នាំ ២០១៩។
 
អញ្ជើញថ្លែងមតិបើកវេទិកា​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ទៅ​លើ​សមិទ្ធ​ផល​ដ៏​ធំធេង​​ដែលប្រទេសជាតិទទួលបានក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ក្នុងនោះ សេដ្ឋកិច្ចឯក​ជន​ត្រូវ​បាន​លេច​ឡើង​ដូច​ជាកម្លាំងចលករសំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

អញ្ជើញថ្លែងដោយអះអាងពីតួនាទីដ៏សំខាន់របស់ផ្នែកឯកជនចំពោះការអភិវឌ្ឍន៍របស់វៀតណាម នាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា រដ្ឋាភិបាលនិងរូបលោកនាយករដ្ឋមន្ត្រីផ្ទាល់ តែងតែលើកទឹកចិត្តដល់សហគ្រិនឯក ជនឱ្យចាប់​ផ្តើម​អាជីវកម្មរបស់ខ្លួន ដោយលើកកម្ពស់បំណងប្រាថ្នាដ៏អស្ចារ្យក្នុងការការអភិវឌ្ឍ។
 
ចំពោះមុខ​តំណាងជាង ២.៥០០នាក់ ដែលជាថ្នាក់ដឹកនាំសហគ្រាសឯកជនក្នុងនិងក្រៅប្រទេស លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងពីស្មារតីចាប់ផ្តើមអាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖

“វិស័យឯកជន​មានភាពរឹងមាំប្រដោយចីរភាពនៅក្បែរ វិស័យសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ​កាន់តែ​មាន​ប្រសិទ្ធភាព​ រួមទាំងវិស័យសេដ្ឋកិច្ច​សហប្រតិ​បតិ្ត​ការកាន់តែខ្លាំង​ក្លា ទាំងអស់​នេះនឹង​បង្កើត​ឡើង​អនាគត​ប្រកប​ដោយ​វិបុលភាពនិងចីរភាពសម្រាប់សេដ្ឋកិច្ចវៀតណាម។ វិស័យសេដ្ឋកិច្ចក្នុងស្រុក​ពោរពេញ​ទៅដោយ​សក្តានុពល​សេដ្ឋកិច្ច ដែលមានឥទ្ធិពលយ៉ាង​ទូលំទូលាយ នឹង​រួមចំណែក​ក្នុងការ​ពង្រីក​ឥទ្ធិពល​របស់យើង​នៅក្នុងតំបន់​និងពិភពលោក មិនត្រឹមតែសំដៅលើវិ​ស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែម​ទាំងលើ​ទិដ្ឋភាព​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត​ផងដែរ”។
 
បន្ទាប់ពីសម័យបើកវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងថ្នាក់​ដឹក​នាំបក្ស​និង​រដ្ឋ រួ​មទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា បាន ជួបសន្ទនាដោយផ្ទាល់ជាមួយបណ្តាសហគ្រាស ដោយផ្តោតសំ​ខាន់លើបញ្ហា​ ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជន ព្រមទាំងឆ្លើយសំណួរមួយ​ចំនួនស្តីពី​គោលន​យោបាយ​របស់​បក្សនិង​រដ្ឋក្នុងរយៈពេលខាងមុខសម្រាប់វិស័យសេដ្ឋកិច្ចឯកជន។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់ធ្ង​ន់ថា: “ពាក្យគន្លឹះសម្រាប់វិស័យនេះគឺ: ការបង្កើតសមភាព ត្រូវបានការពារ ការលើ​កទឹ​កចិត្ត​និងការ​ផ្តល់ឱ​កាស។ ទាក់ទងនឹងសមភាព ពោលគឺសេដ្ឋកិច្ចឯកជនមានភាពស្មើគ្នានៅចំពោះមុខច្បាប់ ស្មើគ្នា​នៅក្នុង​ការប្រកួតប្រជែង ក្នុងការបែងចែកប្រភពធនធានជាមួយសមាសភាពសេដ្ឋ កិច្ចដទៃទៀត ជា​ពិសេស​ការទាក់ទងផ្ទាល់ជាមួយប្រភពធនធាន។ ត្រូវបានការពារនៅត្រង់ថា សិទ្ធិទ្រព្យសម្បត្តិ សិទ្ធិសេរី​ភាព​ធ្វើ​អាជីវកម្ម​ បង្កើតបរិយាកាសងាយស្រួលសម្រាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍។ ចុងក្រោយជាការផ្តល់ឱកាស ជាក់ស្តែងគឺ​ផ្តល់ឱកាសដើម្បីអាចទាក់ទងផ្ទាល់ជាមួយបច្ចេកវិទ្យាទីផ្សារ កាត់បន្ថយចំណាយធ្វើអាជីវកម្ម កាត់បន្ថយ​តម្លៃផលិតផលនិងបង្កើតបរិយាកាសងាយស្រួលប្រកបដោយតម្លាភាព”។
 
នៅទី​នេះ នាយករដ្ឋមន្ត្រីក៏បានអញ្ជើញឆ្លើយសំណួរមួយចំនួន ស្តីពីការសម្រេច​ចិត្តក្នុង​ការជំរុញ​ការចាប់​ផ្តើម​អាជីវកម្ម​ប្រកប​ដោយភាពច្នៃប្រឌិតនៅវៀតណាមនាពេលខាងមុ​ខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ