30/01/2019 11:25 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ ពង្រីកតួនាទីរបស់ជួរបញ្ញាវន្តវៀតណាម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

 នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួបសំណេះ​ សំណាលនិងជូនពរបុណ្យចូល​ឆ្នាំថ្មីប្រពៃណីចំពោះបញ្ញាវន្ត អ្នកវិទ្យា​សាស្ត្រចំនួន៣០​០​នាក់ ជាតំណាង​ឲ្យបញ្ញាវន្ត និង អ្នកវិទ្យា​​សាស្ត្រទូទាំង​ប្រទេស​។ 
 
អញ្ជើញ​ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ទៅលើ​តួនាទី​សំខាន់​របស់​វិទ្យាសាស្ត្របច្ចេក​វិទ្យាចំពោះការអភិវឌ្ឍរបស់ប្រទេ​សជាតិនិងមានបំណងថា​ ក្នុងជំនួប​សំណេះសំណាល​នេះ លោក​នឹង​បានស្តាប់នូវមតិរបស់បញ្ញាវ​ន្តនិងអ្នកវិទ្យាសាស្ត្រលើ​គ្រប់​វិស័យ។
 
ចំណែក​អ្នកវិទ្យាសាស្ត្រទាំងអស់បានវាយតម្លៃខ្ពស់​ចំពោះបក្សនិងរដ្ឋ ដែ​លបានផ្តោត​ការយក​ចិត្តទុក​ដាក់​ដល់​បញ្ញា​វន្ត​និងអ្នកវិទ្យាសាស្ត្រ ជាពិសេសបានរៀបចំសកម្មភា ព ជួ​បប្រាស្រ័យ ជួបសន្ទនាជាមួយ​បញ្ញាវន្ត ដែលជាកា​រលើកទឹក​ចិត្តដើម្បី​បញ្ញាវន្តនិ​ងអ្នកវិទ្យាសាស្ត្រ​នឹងរួមចំ​ណែកកាន់​តែច្រើនថែម​ទៀតចូល​ក្នុងការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ។
 
នាឱកាសនេះ អ្នកវិ​ទ្យាសាស្ត្រមួយចំនួនបានលើកឡើង​នូវមតិដោយ​ស្នើឲ្យរដ្ឋាភិបាល​មានយន្តការ​តភ្ជាប់​ល្អថែម​ទៀត​ រវាងសហគ្រាសនិងអ្ន​កវិទ្យាសាស្ត្រ ដើម្បីផលិតផលស្រាវជ្រាវបានអនុវ​ត្តន៍ជាក់ស្តែង លើ​កកំពស់​គុណភាព​របស់ផលិត​ផល។ រួមជាមួយគ្នានោះ ត្រូវមានយន្តការទាក់ទាញអ្នក​វិទ្យាសាស្ត្រវៀតណាម​នៅឯ​បរទេស ឲ្យវិលត្រ​​ឡាប់មក​បម្រើមាតុប្រទេស​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ