16/01/2019 09:06 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនអំណោយបុណ្យ តេតសម្រាប់ជនរួមជាតិនៅស្រុក Cu Jut ខេត្ត Dak Nong


 (រូបថត៖ chinhphu.vn)

 មុនពេលបញ្ចប់ដំណើរទស្សនកិច្ចការងារនៅតំបន់ Tay Nguyen នាព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ​២០១៩ នាយក​រដ្ឋមន្រ្តី​វៀត​ណាម លោក Nguyen Xuan Phuc បាន អញ្ជើញទៅសាកសួរសុខ​ទុក្ខ លើកទឹក​ចិត្តនិង​ជូន​អំណោយ​បុណ្យតេត​សម្រាប់​ ជនរួមជាតិនៅស្រុក Cu ​Jut ខេត្ត Dak ​Nong។ 
 
សំណេះសំណាល​ជាមួយ ប្រជាជ​ននៅទីនេះ នាយករដ្ឋ​មន្រ្តីលោក Nguyen X​uan Phuc បានអោយដឹងថា ប​ក្សនិង​រដ្ឋជានិច្ចកាល​យកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ គ្រួសារ​គោលនយោ បាយ ជាពិសេសគឺក្នុ​ងឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណី។ ក្នុងឱកាសនេះដែរ លោកនាយ​ករដ្ឋមន្រ្តី​បាន​អញ្ជើញ​បញ្ជូន​ការសាក​សួរសុខ​ទុក្ខ​របស់​ថ្នាក់​ដឹក​នាំ បក្សនិងរដ្ឋចំពោះប្រជាជននៅស្រុ​ក Cu Jut និយាយដោយឡែកនិងប្រជាជន តំបន់ ​Tay Nguyen និយាយរួម។​ លោក​នាយករដ្ឋមន្រ្តីក៏បានស្នើអោយអាជ្ញាធរ ខេត្ត ​Dak Nong គ្រប់ជាន់ថ្នា​ក់រៀបចំ​អោយ​ប្រជាជ​នទ​ទួលអំ​ណរបុណ្យចូលឆ្នាំថ្មី ប្រកប ដោយសុវត្ថិភាពនិងភា​ពសប្បាយរីករាយ ផ​ងដែរ។
 
ក្នុងឱកាស​នេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជូន អំណោយចំនួន ១០កញ្ចប់សម្រាប់​គ្រួសារ​ដែលមាន​ស្ថានភាពរស់នៅលំបាកនិងគ្រួសារ​គោលនយោបាយនៅស្រុក Cu Jut ហើយតាម​រយៈថ្នាក់​ដឹក​នាំ​ខេត្ត​និង ស្រុក លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជូនអំ​ណោយចំនួន៩០កញ្ចប់បន្ថែមទៀ​តសម្រាប់ គ្រួសារ​ក្រីក្រ​នានា​ក្នុងស្រុកផងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ