• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ស្នើអោយតំបន់នានាចាំបាច់ត្រូវគ្រប់គ្រងស្ថានភាពជនចំណាកស្រុកដោយសេរី

សន្និសីទស្ដីពីដំណោះស្រាយសម្រាប់ស្ថានភាពជនចំណាកស្រុកដោយសេរីទូទាំងប្រទេសនិងការគ្រប់គ្រង ការប្រើប្រាស់​ដីធ្លីដែលមានប្រភពដើមពី កសិដ្ឋាន រុក្ខដ្ឋាននៅតំបន់ Tay Nguyen បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែធ្នូ នៅ ខេត្ត Dak Lak។

ទិដ្ឋភាពនៃសន្និសីទ

តាមការធ្វើស្ថិតិរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអោយដឹងថា ក្នុងដំណាក់កាល​២០០៦​-​២០១៧ ក្នុងចំណោមគ្រួសារជនចំណាកស្រុក សរុបទូទាំងប្រទេសប្រមាណ៦៧ពាន់គ្រួសារនោះគឺតំបន់ Tay Nguyen មាន ៥៩ ពាន់គ្រួសារ។ គិតដល់ដំណាច់ឆ្នាំទៅមិញ មានគ្រួសារប្រមាណ ២/៣នៃ គ្រួសារចំណាកស្រុកសរុបដែលត្រូវបានរៀបចំលំនៅដ្ឋានប្រកបដោយស្ថិរភាព ប៉ុន្តែ គ្រួសារចំណាកស្រុកដែលមិនទាន់មានលំនៅដ្ឋានស្ថិតស្ថេរ ភាគ ច្រើនគឺប្រមូលផ្ដុំរស់នៅខេត្តក្រុងនានានៅតំបន់ Tay Nguyen។

អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា មូលហេតុធ្វើអោយប្រជាជនជនត្រូវចំណាក ស្រុកនោះគឺដោយសារស្ថានភាពរស់នៅ ជួបការលំបាកយ៉ាងខ្លាំង។
ដោយហេតុនេះ បណ្ដាតំបន់ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភការធ្វើផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន សំដៅកាត់បន្ថយ បរិមាណជនចំណាកស្រុកដោយសេរី៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top