• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរចូលរួម CIIE ឆ្នាំ២០១៨ប្រកបដោយភាពល្អប្រសើរ

នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយ​ភាពល្អប្រសើរនូវបណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើក​ទី​ ១ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែវិច្ឆិកា។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Dmitry Medvedev និងនាយករដ្ឋមន្រ្តីឡាវលោក Thoongloun Sisoulith
អញ្ជើញចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ (រូបថត៖ TTXVN)

ក្នុងរយៈពេលចូលរួម CIIE ២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើកពិព័រណ៍ CIIE ឆ្នាំ២០១៨ និងវេទិកាធុរកិច្ច ពាណិជ្ជកម្មអន្តរជាតិ Hongqiao។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានអញ្ជើញជួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អភិបាល ទីក្រុង Shanghai លោក Ying Yong ហើយចូលរួមពិធីបើកសម្ពោធការិយាល័យ ពន្លឿនពាណិជ្ជកម្មវៀតណាមប្រចាំនៅទីក្រុង Hangzhou ផងដែរ។

អញ្ជើញថ្លែងនៅពិធីបើកពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី១ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ក្នុងសម័យកាលសកលភាវូបនីយកម្ម នាបច្ចុប្បន្ន ប្រទេសមួយមិនអាចអភិវឌ្ឍដោយខ្លួនឯងបានទេ លុះត្រាតែបើកទ្វារធ្វើសម្មាហរណកម្ម និងសហការជាមួយប្រទេសដទៃ។ ក្នុងនាមជាអ្នកជិតខាងមិត្តភាពនិងជិតស្និទ្ធរបស់ចិន វៀតណាមជានិច្ចកាលផ្តោតទៅលើការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយ​ស្ថិរភាពជាមួយចិន ក៏ដូចជាមានគោលបំណងចង់ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មដើម្បី​ផល​ប្រយោជន៍ដូចគ្នាជាមួយចិន ផងដែរ។ យើងខ្ញុំគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយលក្ខណៈ​បើក​ចំហរ​ សមភាព តម្លាភាព គ្របដណ្ដប់និងពឹងផ្អែកទៅលើច្បាប់ ដោយយកអង្គការ WTO ជាគ្រឹះស្ថាន ក៏ដូចជាគាំទ្រសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគសំដៅរួម ចំណែកយ៉ាងសកម្មចំពោះសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបតិ្តការនិងវឌ្ឍនភាព”។

នៅក្នុងជំនួបសវនាការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាល ផ្តោតទៅលើការអភិវឌ្ឍទំនាក់ទំនងប្រកបដោយមិត្តភាព ស្ថិរភាព ស្មោះត្រង់និងចីរភាពជាមួយចិន ដោយចាត់ទុកថា នេះជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ លោក Nguyen Xuan Phuc បានស្នើឲ្យចិនបើកទ្វារ បង្កលក្ខណៈ​ងាយស្រួលសម្រាប់ទំនិញវៀតណាមដើម្បីជ្រៀតចូលទីផ្សារចិន ព្រមទាំងស្នើឲ្យចិនមានគោលនយោបាយនិងវិធានការជាក់ស្ដែងថែមទៀត សំដៅជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំធេងរបស់វៀតណាម នា​បច្ចុប្បន្ន ​ផងដែរ។

ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសហគ្រាសធំៗរបស់ចិនលើវិស័យកសិកម្ម សំណង់ ថាមពល ហិរញ្ញវត្ថុធនាគារ ហេដ្ឋារចនាសម្ព័ន្ធនិងពាណិជ្ជកម្ម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top