• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃគោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang


 នាយករដ្ឋមន្ត្រីថៃ នាយឧត្តមសេនីយ៍លោក Prayut Chan-ocha គោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang 

 នាព្រឹក​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រីថៃ នាយឧត្តមសេនីយ៍លោក Prayut Chan-ocha បាន​អញ្ជើញ​ទៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុង បាងកក​ដើម្បីគោរពវិញ្ញណក្ខ័ន្ធប្រធានរដ្ឋវៀតណា​ម​លោក Tran Dai Quang​។
 
នាយក​រដ្ឋមន្ត្រីថៃលោក Prayut Chan-ocha បានសរសរក្នុងសៀវភៅមរណរភាពថា “តាងនាមរាជរដ្ឋាភិបាល និងប្រ​ជាជន​ថៃ ខ្ញុំសូមសំដែងការយោគយល់ និង ផ្ញើសេចក្ដីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះរ​ដ្ឋាភិបាល និង​ប្រជាជន​វៀតណាមចំពោះមរណភាពរបស់ប្រធានរដ្ឋវៀត​ណាមលោ​ក Tran Dai Quang ។ រាល់ការរួម​វិភាគ​ទាន​របស់លោក​ចំពោះវៀតណាម និងអាស៊ាននឹងត្រូវបានយើងទាំងអស់គ្នាចងចាំ និ​ងគោរ​ពជា​និច្ច”។
 
នាថ្ងៃដ​ដែល​រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinaik ក៏បាន​អញ្ជើញទៅ​ស្ថាន​ទូត​វៀត​ណាម​ប្រចាំនៅ​ទីក្រុង​បាង​កកដើម្បី គោរពវិញ្ញណក្ខ័ន្ធប្រធានរ​ដ្ឋវៀតណាមលោក Tra​n Dai Quan​g និង​សរសេក្នុង​សៀវ​ភៅម​រណភាព​ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top