ព័ត៌មាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិដែលចូលរួម GEF
នៅខាងក្រៅសន្និសីទមហាសន្និបាតមូលនិធិបរិស្ថានសកលលោកលើកទី៦ ដែលបានប្រារព្ធនៅទីក្រុង Da Nang (វៀតណាម) នោះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao; អគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner; អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) លោក Li Yong អនុប្រធានធនាគារពិភពលោក (WB) លោកស្រី Victoria Kwakwa និងប្រធាន Unilever សកលលោក Paul Polman ដែលកំពុងចូលរួមសន្និសិទ្ធ GEF លើកទី៦។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ អគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner
ក្នុងជំនួបជាមួយ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Takehiko Nakao នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនៅតែស្វិតស្វាញនឹងគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ត្រួ។ ត្រួតនិត្យល្អអតិផរណានិងធានាសុខុមាលភាពសង្គម។ នាយករដ្ឋមន្ត្រីបានស្នើឲ្យ ADB បន្តជួយវៀតណាម លើកកម្ពស់សមត្ថភាព រួមសហការជាមួយមូលនិធិបរិស្ថានសកលលោក សំដៅប្រមូលប្រភពទុនជួយឧបត្ថម្ភការទប់ទល់ជាមួយបម្រែសម្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់វៀតណាម។
ក្នុងជំនួបជាមួយអគ្គនាយកកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) លោក Achim Steiner ភាគីទាំងពីរបានឯកភាពជម្រុញថែមទៀតទំនាក់ទំនងវៀតណាម- អង្គការសហប្រជាជាតិនិយាយរួមនិងវៀតណាមជាមួយ UNDP និយាយដោយឡែកផងដែរ។

អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) លោក Li Yong
អញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារពិភពលោក (WB) លោកស្រី Victoria Kwakwa នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា ក្នុងកិច្ចប្រជុំ GEF លើកទី៦នេះកំពុងប្រព្រឹតទៅការពិភាក្សាស្តីពីវិធានការការពារបរិស្ថាន និងវៀតណាមមានបំណងទាក់ ទាញប្រភពកម្លាំងពលំនានាចូលក្នុងវិស័យថាមពលកកើតឡើងវិញ។
នៅក្នុងជំនួបជាមួយអគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម អង្គការសហប្រជាជាតិ (UNIDO) លោក Li Yong នាយករដ្ឋមន្ត្រីបានស្នើឲ្យ UNIDO បង្កើនគម្រោងការជាក់ស្តែង តាមទិសជួយវៀតណាម អភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។
នៅជំនួបជាមួយប្រធាន Unilever សកលលោក Paul Polman នាយករដ្ឋមន្ត្រីមានបំណងថា Unilever បន្តយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថានក្នុងដំណើការផលិតកម្ម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម