ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស
នាល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Choi Young Joo ប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង វៀតណាម និងជាប្រធានសម្ព័ន្ធក្រុមហ៊ុន Panko-សហគ្រាសកូរ៉េខាងត្បូងដែលកំពុងដំណើរការគម្រោងការណ៍តម្បាញកាត់ដេរនៅភាគកណ្ដាលវៀតណាម។ អញ្ជើញថ្លែងមតិនៅ ទីនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកវៀតណាម ក្នុងនោះ មានសហគ្រាសកូរ៉េខាងត្បូង។ លោក ក៏បានស្នើឲ្យលោក Choi Young Joo បន្តគាំទ្រ ជំរុញសកម្មភាពជួបប្រាស្រ័យ និងសហប្រតិបត្តិការ រវាងសហគ្រាសកូរ៉េខាងត្បូងជាមួយវៀតណាម។ នាល្ងាចថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Cameroon លោក Lejeune Mbela Mbela។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាម ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេស ហើយស្នើឲ្យរដ្ឋាភិបាល Cameroon យកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការណ៍ នាពេលបច្ចុប្បន្នរបស់វៀតណាម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម