• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សន្ទនា​តាម​ទូរស័ព្ទ​ជាមួ​យ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក Shinzo Abe​


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc

នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០១៧ នាយក ​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្រ្តី​ជប៉ុន​លោក Shinzo Abe។
 
ភាគីទាំង២​បានសំដែងក្ដីសប្បាយរីករាយចំពោះកា​រអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លានៃទំនាក់ទំនងវៀត​ណាម-ជប៉ុន លើ​គ្រប់វិស័យក្នុងឆ្នាំ២០១៧។ ថ្នាក់ដឹកនាំទាំង២រូប ឯកភាពលើការបន្តសហការយ៉ាង​ស្អិត​រមួត​ជំរុញឲ្យ​ក្រសួង ស្ថាប័ន​នានា អនុវត្ត កិច្ចព្រមព្រៀងរវាងថ្នាក់ដឹ​កនាំជាន់ខ្ពស់​នៃប្រទេស​ទាំង​២ សំដៅធ្វើឲ្យ​ស៊ីជំរៅ​ថែម ទៀត​នូវទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ​ដ៏ទូលំ​ទូលាយ​វៀត​ណាម-​ជប៉ុន។     

​​នាយករដ្ឋមន្រ្តីលោក Shinzo Abe បានអបអរសាទរជ័យជំនះ ហើយវាយ តំលៃខ្ពស់ចំពោះ​តួនាទី​របស់​វៀត​ណាម​ក្នុង​សប្ដាហ៍​ជាន់​ខ្ពស់ APEC នៅទីក្រុង Da Nang កាលពី​ខែវិច្ឆិកា​កន្លងទៅ។

ស្ដីពីកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី​ពេញ លេញនិងជឿនលឿនឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក (CPTPP) នោះ នាយក​រដ្ឋមន្រ្តី ​ទាំង២រូបបានឯកភាពថា​ ភាគី​ទាំង២​នឹងបន្តជំរុញដើម្បីសំរេច​ឲ្យបាន​ឆាប់ៗនូវការ ចរចា​និង​ចុះហត្ថ​លេខាលើ​ CPTPP ដ៏ពេញលេញ មានបទដ្ឋាន​ខ្ពស់​និង​សមភាព៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top